(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ កូនប្រុសនាយករដ្ឋមន្រ្តីកម្ពុជា ស្នើមហាអំណាចទាំងអស់លើលោក អនុវត្តជំហរស្មើៗគ្នាមិនលូកលាន់កិច្ចការផ្ទៃក្នុង បន្ទាប់ពីអាមេរិក-រុស្ស៊ីមានជម្លោះជាមួយគ្នា ដែលមិនអាចទទួលយកបាន
២៖ ចេតិយរបស់សពបណ្ឌិត កែម ឡី លេចចេញជារូបរាងបណ្តើរៗហើយ ក្រោយទទួល​ថវិកាជួយសាងសង់ពីសម្ដេចតេជោ ហ៊ុន សែន ចំនួន៥ម៉ឺនដុល្លារ
៣៖ ក្រសួងការពារជាតិ ប្រកាសប្រឆាំងដាច់ខាតចំពោះ «ប្រ៊ែដ អាដាម» ដែលបានប្រមាថមើលងាយមកលើ កងយោធពលខេមរភូមិន្ទ
៤៖ ក្រុមប្រឹក្សាធម្មនុញ្ញ ថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការមួលបង្កាច់ ដោយចេតនាទុច្ចរិតរបស់បុគ្គល ប្រ៊ែដ អាដាម
៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រតិកម្មខ្លាំងៗជុំវិញការចោទប្រកាន់ថា មន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី ប្រើប្រាស់រថយន្តបិទកញ្ចក់ខ្មៅ
៦៖ សកម្មជន CNRP ដែលបង្ហោះលើ Facebook ថា «មានយួនមកចាប់ក្មេងវះក្រលៀន និងភ្នែក បង្កចលាចលនៅស្រុកបារាយណ៍», ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ
៧៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវកុំឲ្យផ្សព្វផ្សាយព័ត៌មាន គ្មានប្រភពច្បាស់លាស់ ដែលបង្កចលាចល ព្រោះអាចប្រឈមមុខច្បាប់
៨៖ គ.ជ.ប៖ នៅសល់ពលរដ្ឋជាង២លាននាក់ទៀត ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត
៩៖ គណបក្ស សម រង្ស៊ី សម្រេចប្តូរឈ្មោះជា «គណបក្សភ្លើងទៀន»វិញ ដើម្បីឱ្យស្របតាមច្បាប់ គណបក្សនយោបាយថ្មី

* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតរុស្ស៊ីប្រកាសបណ្តេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ចេញពីប្រទេស ជាការសងសឹក
២៖ ជុំវិញភាពគគ្លើនជាថ្មីរបស់កូរ៉េខាងជើង អាមេរិកអះអាងថា នឹងមិនកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ឡើយ ព្រោះគ្មានប្រយោជន៍
៣៖ មនុស្ស១០នាក់បន្ថែមទៀតបានស្លាប់ ក្នុងការផ្ទុះបាតុកម្មដ៏អាក្រក់ ដោយបក្សប្រឆាំងនៅវេណេស៊ុយអេឡា អំឡុងថ្ងៃបោះឆ្នោតសភាធម្មនុញ្ញ
៤៖ សហរដ្ឋអាមេរិក ប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះការបោះឆ្នោតនៅវេណេស៊ុយអេឡា និងព្រមានចាត់វិធានការក្តៅ ចំពោះភាពរឹងទទឹងនេះ ៕