(ភ្នំពេញ)៖ ណាហ្គាវើលដែលជាសណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេ ក្នុងតំបន់ទន្លេមេគង្គ បានឈ្នះពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាប្រណីតចំណាត់ថ្នាក់ ពិភពលោក។
ពានរង្វាន់ដ៏ធំនេះ គឺផ្តល់ដល់ភោជនីយដ្ឋាន និងមណ្ឌលស៉្បា មកពីជុំវិញពិភពលោកដែលមានស្នាដៃឆ្នើមបំផុត ក្នុងវិស័យបដិសណ្ឋារកិច្ច ដែលរៀបចំឡើងនៅថ្មីៗនេះ នៅប្រទេសវៀតណាម។ នៅក្នុងរាត្រីប្រគល់ពាននោះ ណាហ្គាវើលបានឈ្នះ ពានរង្វាន់ធំៗចំនួន៥ ពីរឆ្នាំជាប់ៗគ្នាដែលចំនួននេះ គឺជាចំនួនច្រើនជាងគេក្នុងប្រទេសកម្ពុជា។
ភោជនីយដ្ឋានរបស់ណាហ្គាវើល បានបន្តឈ្នះពានរង្វាន់បន្ថែម ពីឆ្នាំមុនដោយភោជនីយដ្ឋានអ៊ីតាលី Bistro Romano បានឈ្នះពានរង្វាន់ ចំណាត់ថ្នាក់ប្រទេស ដែលមានម្ហូបអ៊ីតាលីឆ្ងាញ់លើសគេ និងពានរង្វាន់ចំណាត់ថ្នាក់ប្រទេស ដែលមានម្ហូបឆ្ងាញ់លើសគេ។
ភោជនីយដ្ឋានចិន Fortune Palace ឈ្នះពានរង្វាន់ប្រចាំតំបន់ ដែលមានម្ហូបចិនឆ្ងាញ់លើសគេ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ និងពានរង្វាន់ ភោជនីយដ្ឋានប្រណីត ចំណាត់ថ្នាក់ប្រទេស។ ក្នុងឆ្នាំ ២០១៦ ភោជនីយដ្ឋានអ៊ីតាលី Bistro Romano បានឈ្នះពានរង្វាន់ចំណាត់ថ្នាក់ ប្រទេស ដែលមានម្ហូបអ៊ីតាលីឆ្ងាញ់លើសគេ ហើយភោជនីយដ្ឋានចិន Fortune Palace បានឈ្នះពានរង្វាន់ចំណាត់ថ្នាក់ប្រទេស និងពិភពលោកលើកទី ២ ដែលមានម្ហូបចិនឆ្ងាញ់លើសគេ។
ចំណែកមណ្ឌលស៉្បាណាហ្គាវើល បានឈ្នះពានរង្វាន់ ស៉្បាសណ្ឋាគារប្រណីត ចំណាត់ថ្នាក់ប្រទេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា។
ភោជនីយដ្ឋានចិន Fortune Palace របស់ណាហ្គាវើល គឺជាភោជនីយដ្ឋានដែលមានបម្រើម្ហូបប្រពៃណីចិន រសជាតិដើមគ្រប់មុខ ហើយចំណែកភោជនីយដ្ឋានអ៊ីតាលី Bistro Romano មានបម្រើម្ហូបរសជាតិដើមបែបអ៊ីតាលី ជាមួយកំពូលគ្រឿងផ្សំគ្រប់ប្រភេទ។ មណ្ឌលស៉្បាណាហ្គាវើល ផ្តល់នូវបទពិសោធន៍ស៉្បា តាមក្បួនបុរាណខ្មែរក្នុងបន្ទប់ប្រណីត ឯកជនប្រកបដោយផាសុកភាព និងសេចក្តីសុខ។
នាយកចាត់ការទូទៅ សណ្ឋាគារណាហ្គាវើល លោក Christopher Park បានលើកឡើងថា «យើងមានមោទនភាពយ៉ាងខ្លាំងដែលបាន ទទួលពានរង្វាន់ទាំងនេះ ម្តងទៀតក្នុងឆ្នាំនេះ។ យើងពិតជាមានមោទនភាព យ៉ាងខ្លាំងដែលណាហ្គាវើល ត្រូវបានទទួលស្គាល់ជា លក្ខណៈអន្តរជាតិ ដែលមានភោជនីយដ្ឋាន និងមណ្ឌលស៉្បាឆ្នើមជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់ទាំងនេះ គឺជាការលើកទឹកចិត្តមួយយ៉ាងខ្លាំង សម្រាប់គ្រួសារណាហ្គាវើលក្នុងការបន្ត និងប្តេជ្ញាចិត្តផ្តល់សេវាកម្មកាន់តែប្រសើរ សម្រាប់អតិថិនជន និងភ្ញៀវរបស់យើង»។
គួរកត់សម្គាល់ថា ពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាប្រណីតនេះ គឺផ្តល់ដល់ភោជនីយដ្ឋាន និងមណ្ឌលស៉្បាណា ដែលផ្តល់ឧត្តមភាពផ្នែក សេវាកម្មកម្រិតពិភពលោក ហើយត្រូវបានបោះឆ្នោត ដោយសាធារណជនទូទៅ។ ណាហ្គាវើលសូមថ្លែងអំណរគុណ ដល់អតិថិជន និងភ្ញៀវទាំងអស់ដែលបានបន្តគាំទ្រ សេវាកម្មរបស់យើង និងជួយលើកកម្ពស់កិត្តិស័ព្ទកម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ទៅកាន់ពិភពលោក៕