កម្លាំងនគរបាលខេត្តឃាត់ខ្លូនស្ត្រីម្នាក់ ពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកត្រពាំងប្រាសាទ
31-07-2017 15:01
(ឧត្តរមានជ័យ)៖ នៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក អិន កាយ អធិការនគរបាលស្រុក ចុះអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទបានប្រព្រឹត្តបទល្មើសគ្រឿងញៀន ហើយរត់គេចខ្លួនតាំងថ្ងៃទី២៣ ខែកមរា ឆ្នាំ២០១៧កន្លងទៅ ។
លោក អិន កាយ បានថ្លែងថា ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើនេះគឺយោងតាមដីកាតាមលេខ០២៤ ចុះអត្តលេខា ដោយចៅក្រមសើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ លោក រិន ភិរុណ របង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទ បានប្រព្រឹត្តបទល្មើសគ្រឿងញៀន។
លោកអធិការស្រុកបន្តថា ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅតុលាការហើយឈ្មោះ ភឿន លីន ហៅ ប៉ែត អាយុ២៦ឆ្នាំ ជនជាតិខ្មែរបច្ចប្បន្នរស់នៅភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕