(ជីណាន, សានទុង, ចិន)៖ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូព័ត៌មានកម្ពុជាដឹកនាំដោយលោក អ៊ុក គីមសេង អនុរដ្ឋ លេខាធិការក្រសួងព័ត៌មាន បានបន្តដំណើរទស្សនកិច្ចរបស់ខ្លួនមកដល់ខេត្តសានទុង ប្រទេសចិន។ ដំណើរទស្សនកិច្ចមកដល់ខេត្តសាន ទុង ដែលជាដំណើរទស្សនកិច្ចថ្ងៃទី៧ នៅក្នុងប្រទេសចិន គណៈប្រតិភូព័ត៌មានកម្ពុជា ត្រូវបានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ ដឹកនាំមន្ទីរឃោសនាការនៅក្នុងខេត្តនេះ។
ដោយសារតែខេត្តសានទុង ជាខេត្តកំណើតរបស់ទស្សនវិទូ «ខុងជឺ» ដែលជាទស្សនវិទូដ៏ល្បីរបស់ចិន ក៏ដូចជានៅលើពិភពលោកផងនោះ ក្នុងជំនួបលើកដំបូងជាមួយគណៈប្រតិភូព័ត៌មានកម្ពុជា គណៈប្រតិភូមន្ទីរឃោសនាការក្នុងខេត្តនេះ ក៏បានលើកយកទ្រឹស្តីរបស់ «ខុងជឺ» មកស្វាគមន៍ផងដែរ។ ពាក្យស្វាគមន៍ ដែលជាទ្រឹស្តីរបស់ «ខុងជឺ» នោះ «យើងរីករាយណាស់ ដែលបានទទួលបានមិត្តពីឆ្ងាយមកលេង»។
ដំណើរទស្សនកិច្ចរបស់អ្នកព័ត៌មានកម្ពុជានៅក្នុងខេត្តសានទុងនេះ នឹងត្រូវទៅទស្សនានៅសារមន្ទីរឧស្សាហកម្មក្នុងខេត្តសានទុង តំបន់ទេសចរណ៍ទឹកផុស ដែលជាតំបន់ទេសចរណ៍នៅក្នុងខេត្តសានទុង និងជាតំបន់ដែលខេត្តសានទុងយកទឹកនេះផលិតជាស្រាសផងដែរ។ ជាពិសេសតំបន់ទេសចរណ៍ទឹកផុស គឺជាកន្លែងដែលស្តេចចិន តែងតែមកលេងកម្សាន្ត។ ក្រុមអ្នកព័ត៌មានកម្ពុជា ក៏នឹងត្រូវអញ្ជើញទស្សន កិច្ចនៅទីក្រុងជាកន្លែងកំណើតរបស់ «ខុងជឺ» គឺក្រុង Qufu។
សូមទាញចំណាប់អារម្មណ៍ទូរទស្សនិកជនមកស្វែងយល់ពីខេត្តសានទុងវិញម្តង។ ខេត្តសានទុង គឺជាខេត្តឆ្នេរសមុទ្រមួយនៅតំបន់បូព៌ារបស់ប្រទេសចិន។
ខេត្តសានទុង ស្ថិតនៅលើច្រាំងខាងកើតនៃវាលទំនាបខាងជើងប្រទេសចិន និងនៅភាគខាងជើងនៃទន្លេលឿង ហើយលាតសន្ធឹងទៅសមុទ្រ។ ក្រុងសានទុងមានព្រំប្រទល់ជាប់ទៅនឹងសមុទ្រប៊ូហៃនៅភាគខាងជើងហឺប៉ី នៅទិសពាយព្យហឺណាននៅខាងលិចឈៀងស៊ូខាងត្បូងនិងសមុទ្រលឿងនៅប៉ែកអាគ្នេយ៍។ វាក៏មានព្រំដែនខ្លីមួយផងដែរជាមួយប្រទេស AnhuiProvince រវាងខេត្តហឺណាននិងខេត្តជាំងស៊ូ។
ខេត្តសានទុង បានដើរតួយ៉ាងសំខាន់ក្នុងប្រវត្ដិសាស្ដ្រចិន ចាប់តាំងពីការចាប់ផ្ដើមនៃអរិយធម៌ចិនតាមបណ្តោយច្រាំងទន្លេលឿង និងជា ជង្រុកនៃវប្បធម៌ និងសាសនាសំខាន់សម្រាប់សាសនាតាវ ព្រះពុទ្ធសាសនាចិន និងលទ្ធិខុងជឺនិយម។ ភ្នំតៃរបស់សានទុង គឺជាភ្នំដ៏ល្បីល្បាញបំផុតនៃសាសនាតៅនិយម និងជាកន្លែងមួយក្នុងចំណោមទីតាំងរបស់ពិភពលោក ដែលមានប្រវត្តិសាស្ត្រយូរបំផុតនៃការថ្វាយបង្គំសាសនាជាបន្ត។ ប្រាសាទព្រះពុទ្ធសាសនានៅលើភ្នំនៅភាគខាងត្បូងនៃក្រុងជីណាន ធ្លាប់ជាកន្លែងពុទ្ធសាសនាសំខាន់បំផុតនៅប្រទេសចិន។ ទីក្រុង Qufu គឺជាស្រុកកំណើតរបស់ខុងជឺ ហើយក្រោយមកត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលនៃលទ្ធិខុងជឺនិយម។
សានទុង គឺជាចំណុចប្រសព្វនៃផ្លូវជំនួញភាគខាងជើង ខាងត្បូង និងខាងកើត ហើយប៉ែកខាងកើត និងខាងលិចបានជួយបង្កើតជាមជ្ឈ មណ្ឌលសេដ្ឋកិច្ច។ បន្ទាប់ពីបញ្ចប់ភាពអស្ថិរភាពផ្នែកនយោបាយ និងការលំបាកផ្នែកសេដ្ឋកិច្ចដែលបានចាប់ផ្តើមនៅចុងសតវត្សរ៍ទី១៩ បច្ចុប្បន្នសានទុង មានប្រជាពលរដ្ឋច្រើនជាងគេបំផុតរបស់ចិន គឺមានប្រមាណជា ១០០លាននាក់ និងជាខេត្តដែល ដែលមានចំណូលផលិតផលក្នុងស្រុកសរុប៩៦៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ ដែលធ្វើឲ្យខេត្តនេះក្លាយជាខេត្តដែលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី៣ របស់ចិន។
ខេត្តសានទុងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមខេត្តនានា ក្នុងការផលិតផលិតផលជាច្រើនប្រភេទរួមទាំងកប្បាស និងដែកថែបក៏ដូចជាលោហធាតុ ដែលមានតម្លៃដូចជាមាស និងពេជ្រជាដើម។ ខេត្តនេះមានស្រទាប់រ៉ែ ត្បូង កណ្តៀងធំជាងគេបំផុតមួយនៅលើពិភពលោកផងដែរ។
ដំណាំសំខាន់ៗផ្សេងទៀតរួមមាន sorghum និង maize។ សានទុងមានរ៉ែប្រេងកាតយ៉ាងទូលំទូលាយផងដែរ ជាពិសេសនៅក្នុងតំបន់ Dongyingarea នៅតំបន់ដីសណ្ដទន្លេលឿងដែលវាលប្រេង Shengliគឺជាវាលប្រេងដ៏សំខាន់មួយរបស់ប្រទេសចិន។
ខេត្តសានទុង គឺជាខេត្តមួយដ៏សម្បូរបែបរបស់ចិន ហើយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនផ្តោតលើសហគ្រាសធំៗ ដែលមានឈ្មោះយីហោល្បីៗ។ សានដុង គឺជាខេត្តឧស្សាហកម្មដ៏ធំបំផុត និងជាខេត្តមួយក្នុងចំណោមខេត្តផលិតកម្មកំពូលៗ នៅក្នុងប្រទេសចិន។
សានទុង ក៏ទទួលបានអត្ថប្រយោជន៍ពីការវិនិយោគ និងទេសចរណ៍កូរ៉េខាងត្បូង និងជប៉ុនផងដែរ ដោយសារមានទីតាំងភូមិសាស្រ្តនៅជិតប្រទេសទាំងពីរ។ តំបន់ដែលមានជាងគេបំផុតនៅក្នុងខេត្តនេះ គឺឧបទ្វីបសានទុង ដែលជាទីក្រុងរបស់ Qingdao ដែលជាតំបន់ក្រុមហ៊ុនម៉ាកល្បីឈ្មោះចំនួន៣របស់ប្រទេសចិនគឺ Tsingtao Beer, Haier និង Hisense ។ លើសពីនេះទៀតតំបន់ប្រេង Dongying និងឧស្សាហកម្មប្រេងកាតជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចរបស់សានទុង។
ក្នុងឆ្នាំ២០១១ ចំណូលផលិតផលក្នុងស្រុកសរុបរាប់សានទុង មានប្រមាណ ៧១១ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី៣ នៅក្នុងប្រទេសចិន ឈរបន្ទាប់ពីខេត្តក្វាងទុង និងខេត្តជាំងស៊ូ។ ផលិតផលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមាន ៦,៣៦៥ដុល្លារអាមេរិក មានចំណាត់ថ្នាក់ទី៨៕