(កោះកុង)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ម្ហូបអាហារនោះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហ៊ុយ ភារម្យ ប្រធានសាខា កាំកុងត្រូលប្រចាំខេត្តកោះកុង និងលោក កិក ចំរើន ប្រធានប៉ុស្តិ៍ប្រចាំស្រុកស្រែអំបិលដឹកនាំមន្ត្រី កាំកុងត្រូលខេត្ត និងមានការចូលសហការជាមួយ គណៈកម្មាធិការផ្សារ ប្រជាការពារសមត្ថកិច្ចស្រុកស្រែអំបិលជាច្រើនរូបបានចុះធ្វើការ ត្រួតពិនិត្យគុណភាពទំនិញ និងធ្វើតេស្តឃីតលើគ្រឿងសមុទ្រ បន្លែ ត្រី សាច់មួយចំនួន ដែលអាជីវករ លក់ដូរក្នុងផ្សារស្រុកស្រែអំបិល ក្នុងខេត្តត្បូងកោះកុង។
ក្នុងប្រតិបត្តិការស្វែងរកសារធាតុគីមីទៅលើរាល់មុខទំនិញរបស់អាជីវករដាក់តាំងលក់នេះ លោក ហ៊ុយ ភារម្យ បានថ្លែងថា ការពិនិត្យ រាល់មុខ ទំនិញរបស់អាជីវករដាក់តាំងលក់នេះ គឺធ្វើឡើងដោយមានការចង្អុលបង្ហាញរបស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីសុវត្តិភាពជូន ប្រជាពលរដ្ឋ និងធ្វើការថែនាំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឲ្យគាត់បានយល់ដឹង និងចេះពិនិត្យមើលរាល់មុខទំនិញ មុននឹងទិញហើយ ត្រូវចេះមើលពីថ្ងៃខែឆ្នាំផលិតរាល់មុខទំនិញនិមួយៗ របស់ក្រុមហ៊ុនផលិតដែលនាំចូលពីបណ្តាប្រទេសនានា។
លោក ហ៊ុយ ភារម្យ បានបន្តថា ការចុះប្រត្តិការណ៍ថ្ងៃនេះពីព្រោះមានមុខទំនិញមួយចំនួន ដោយខុសច្បាប់វេចខ្ចប់មិនត្រឹមត្រូវ ហួសការបិច្ឆេទ គ្មានស្លាកសញ្ញាត្រឹមត្រូវ និងខ្លះទៀតមានលាយនូវសារធាតុគីមីផងដែរ។ ហើយនៅពេលប្រជាលរដ្ឋទិញយកទៅហូប វាអាចធ្វើ ឲ្យប៉ះពាល់ដល់សុខភាព ហើយការចុះពិនិត្យស្វែងរកសារធាតុគីមីទៅលើរាល់មុខទំនិញនេះ កម្លាំងជំនាញលោកបាន បិតនៅឡូហ្គោល ជាច្រើនផ្ទាំងនៅនៅតាមតូបនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដដើម្បី ឲ្យគាត់បានស្វែងយល់ឲ្យកាន់តែច្បាស់ តែបើកន្លែងណាមិនយល់ និងអាចសួរនាំបានដល់ជំនាញលោកដែលនៅប្រចាំការទីនោះ ឬទូរស័ព្ទសួរគ្រប់ពេលវេលា។
លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ថ្ងៃនេះជំនាញលោកបានបញ្ជាក់ចំណុចសំខាន់ៗ ដល់ដល់អាជីវករឲ្យចេះមើលថ្ងៃខែឆ្នាំផលិត របស់ក្រុមហ៊ុនផលិត និងមើលការក្លែងបន្លំរាល់មុខទំនិញ។ ហើយសាខាកាំកុងត្រូល បានចុះប្រតិបតិ្តការណ៍ទៅលើសាលារៀន ញឹកញាប់ជាងគេ ពីព្រោះក្មេងគាត់មិនសូវមានការចាប់អារម្មណ៍នោះទេពីសម្ធិផលខូចគុណភាព ហើយការចុះប្រតិបត្តិការណ៍ ថ្ងៃនេះខាងជំនាញលោកពុំ បានរកឃើញមុខទំនិញខូចគុណភាពនោះទេ ព្រោះអាជីវករ និងប្រជាពលរដ្ឋគាត់យល់ដឹងបានច្រើន។
លោកសូមធ្វើការអំពាវរនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់បើទីតាំង ឬកន្លែងណាមានដាក់ទំនិញខូចគុណភាព មកលក់សូមចូលរួមសហការណ៍រាយការ មកសមត្ថកិច្ចជាបន្ទាន់ដើម្បីងាយស្រួលក្នុងការទប់ស្កាត់៕