(ភ្នំពេញ)៖ អស្ចារ្យមែន! ក្រុមហ៊ុនទ្រូម៉ាន់នី មានកម្មវិធីពិសេស ផ្ញើភ្លាម ឈ្នះភ្លាម អតិថិជនគ្រាន់តែផ្ញើលុយជាមួយភ្នាក់ងារទ្រូម៉ាន់នីទូទាំង ២៥ខេត្តក្រុង នឹងមានឱកាសឈ្នះលុយ និងម៉ូតូជាច្រើន។

កម្មវិធីនេះ ចាប់ផ្តើមពីចុងខែកក្កដា ឆ្នាំ២០១៧នេះតទៅ ដែលក្រុមហ៊ុនទ្រូម៉ាន់នី បង្កើតកម្មវិធីប្រូម៉ូសិននេះឡើង ដើម្បីលើកទឹកចិត្ត ដល់អតិថិជនទ្រូម៉ាន់នីទាំងអស់ ដែលតែងតែគាំទ្រក្នុងការប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុនកន្លងមក ហើយនឹងនៅតែបន្តការប្រើប្រាស់សេវាកម្មជាច្រើនផ្សេងៗទៀត របស់ក្រុមហ៊ុនដូចជា ផ្ទេរបា្រក់ ដាក់ប្រាក់ ដកប្រាក់ បង់វិក្កយបត្រ បើកប្រាក់បៀរវត្ស និងដាក់លុយក្នុងទូរស័ព្ទ។

ក្រុមហ៊ុនទ្រូម៉ាន់នី ផ្តល់ជូនរង្វាន់ជាពីរប្រភេទ គឺរង្វាន់សាច់ប្រាក់ និងរង្វាន់ម៉ូតូ ហើយអតិថិជន អាចសំគាល់ការឈ្នះរង្វាន់ ជាសាច់ប្រាក់តាមរយៈពិនិត្យមើលលេខកូដប្រម៉ូសិន ជាមួយសាច់ប្រាក់ ដែលឈ្នះនៅលើវិក្កយបត្រផ្ទេរប្រាក់ របស់អតិថិជន ជាពិសេសអតិថិជនអាចដកប្រាក់ដែលឈ្នះភ្លាមៗជាមួយភ្នាក់ងារទ្រូម៉ាន់នី។ សំរាប់រង្វាន់ម៉ូតូក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រាល់មួយសបា្តហ៍មួយដង ហើយក្រុមហ៊ុននឹងទំនាក់ទំនងទៅកាន់អតិថិជនដែលឈ្នះមកទទួលរង្វាន់ម៉ូតូពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនទ្រូម៉ាន់នី។

សម្រាប់ព័ត៌មានបន្ថែម របស់ក្រុមហ៊ុនទ្រូម៉ាន់នី សូមទំនាក់ទនង ៖ 070/089 999 639៕