(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទសារព័ត៌មានបកស្រាយ និងបំភ្លឺជុំវិញករណីផ្ទុះព័ត៌មានចាប់ក្មេងនៅកម្ពុជា ដែលនាំឲ្យមានការភ័យខ្លាច និងភ័ស្តច្រឡំយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ តុលាការខេត្តកំពង់ធំ បានចេញដីកាឃុំខ្លួនបុរសម្នាក់ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកបារាយណ៍ផងនោះ ដាក់ពន្ធនាគារ បន្ទាប់ពីជននេះបានបង្ហោះព័ត៌មានគ្មានការពិត និងគ្មានមូលដ្ឋានថា មានជនជាតិយួនមកចាប់ក្មេងវះយកក្រលៀន និងភ្នែក រហូតបង្កឲ្យមានការចលាចល ផ្ទុះហិង្សា វាយជនសង្ស័យ២នាក់ ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែធាតុពិតជនសង្ស័យទាំង២នាក់នោះ ជាមុខសញ្ញាលួចម៉ូតូសោះ។ (សូមស្តាប់សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News នៃការធ្វើការសន្និសីទកាសែត...)