(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធីបតីភាព បើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូង នៅសណ្ឋាគារសាន់វេ។
សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការចូលរួមពីប្រធានសាលាដំបូងទាំងអស់ ព្រះរាជអាជ្ញាទាំងអស់ និងប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការទាំងអស់ នៅកម្ពុជា៕