(ចិន)៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈប្រតិភូសារព័ត៌មានកម្ពុជា បានដល់ទឹកដីកំណើតរបស់ទស្សនវិទូចិន ខុងជឺ គឺក្នុងខេត្តសានទង់ ប្រទេសចិន Fresh News សូមជូនទស្សនៈដ៏ល្បីចំនួន៧ របស់លោកខុងជឺ ដែលជាអ្នកទស្សនៈវិទូដ៏ល្បាញល្បីរបស់ចិន។

១៖ ​«​​ខ្ញុំ​ឮ​ ​​​នោះ​ខ្ញុំ​នឹង​ភ្លេច​។ ​ ​​ខ្ញុំ​ឃើញ​ នោះ​ខ្ញុំ​នឹង​ចងចាំ​។ ​ខ្ញុំ​ធ្វើ ​នោះ​ខ្ញុំ​នឹង​​យល់​»។
២៖ មិន​មានវត្ថុណាក្នុងលោក ដែលមិនអាចទៅរួចនោះទេ បើចិត្តយើងព្យាយាម។
៣៖ គតិបណ្ឌិតនឹងកាន់តែខិតមកជិត ដរាបណាអ្នកដាក់ខ្លួនជាជាងការអួតអាង។
៤៖ ​«​មនុស្ស​ដែល​អស្ចារ្យ ​គឺ​គិត​លើ​រឿង​ត្រឹមត្រូវ​ជា​គោល​ ​ចំណែក​មនុស្ស​អន់​វិញ ​គិត​តែ​រឿង​ផល​ប្រយោជន៍​ជា​ធំ​ប៉ុណ្ណោះ​»។
៥៖ «​វា​មិន​​ជា​បញ្ហា​នោះ​ទេ ​​ទោះ​បី​ជា​អ្នក​ដើរ​យឺត​យ៉ាង​ណា​ក៏ដោយ ​សំខាន់​កុំ​ឲ្យ​តែ​អ្នក​ឈប់​ដើរ​ទៅ​មុខ​»។
៦៖ ​​«​ត្រូវ​រៀន​អំពី​​អតីត​កាល ​ប្រសិន​បើ​អ្នក​ចង់​កំណត់​អំពី​អនាគត​»។
៧៖ ​«​ផ្ដល់​​​បាយ​មួយ​ចាន​ដល់​ ​មនុស្ស​ម្នាក់​ ​អ្នក​អាច​​​​​​​ឲ្យ​គាត់​រស់​​បាន​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​បើ​បង្រៀន​​គាត់​ឲ្យ​ចេះ​ ​​ដាំដុះ​ស្រូវ​វិញ​​អ្នក​ ​អ្នក​នឹង​អាច​សង្គ្រោះ​ជីវិត​គាត់​​​បាន​»៕