(កោះកុង)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការ ជាមួយកម្លាំងអាវុធហត្ថ ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជារការរងអាវុធហត្ថខេត្ត បានឃាត់ខ្លួនស្ដ្រីម្នាក់ ដែលជាមេក្លោងចែកចាយគ្រឿងញៀនម្នាក់ និងដកហូត បានថ្នាំញៀនជាង៥០០គ្រាប់។
លោកវរសេនីយ៍ត្រី នួន វុត្ថា បានឲ្យដឹងថា ប្រតិបត្ដិការនេះ ធ្វើឡើងនៅភូមិ២ប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយមានបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការសម្របសម្រួលពី លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បើតាមមេបញ្ជាការរង ស្រ្តីជាជនសង្ស័យមានឈ្មោះ ហឹង រ៉ា អាយុ៤៥ឆ្នាំ មានទីលំភូមិឃុំកើតហេតុខាងលើ ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបានថ្នាំញៀនប្រភេទ WY ចំនួន៥១៩គ្រាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕