(ភ្នំពេញ)៖ សកលវិទ្យាល័យ NANYANG របស់សិង្ហបុរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ បានប្រកាសបង្កើតសមាគមនិស្សិតនៅកម្ពុជា ដើម្បីបង្កើនសមត្ថភាពដល់និស្សិខ្មែរ។ ពិធីប្រកាសបង្កើតសមាគមនេះ បានធ្វើឡើងនៅសណ្ឋាការ ហ៊ីម៉ាវ៉ារី ភ្នំពេញ។

លោក Inderjit Sing ជាសមាជិកក្រុមប្រឹក្សាភិបាល NTU បានថ្លែងថា នៅសាកលវិទ្យាល័យបច្ចេកវិទ្យា NANYANG មានសិស្សទូទាំងពិភពលោក ដូច្នេះហើយទើបសាកលវិទ្យាល័យ NANYANG បង្កើតសមាគមមួយនៅប្រទេសកម្ពុជា ដើម្បីទាក់ទងគ្នារវាងអតីតនិស្សិត និងសកលវិទ្យាល័យ សង្ឃឹមថាថ្ងៃណាមួយនឹងមានសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅទីនោះទៀត។

លោកបានបន្តថា សកលវិទ្យាល័យបច្ចេកវិទ្យា NANYANG គឺជាសកលវិទ្យាល័យមួយជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងជាប់ចំណាតថ្នាក់លេខ១១ នៅទូទាំងពិភពលោក ដែលបានផ្តល់មុខវិជ្ជាសិក្សាជាច្រើន ទាំងរួមពីថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត បច្ចុប្បន្ននេះសកលវិទ្យាល័យបច្ចេកវិទ្យា NANYANG បានផ្តល់មុខវិជ្ជាមួយទៀតគឺសម្រាប់កម្មវិធីសិក្សាខ្លីៗ ដែលផ្តល់ឱកាស ឲ្យអតីតនិស្សិតដែលបានសិក្សាបញ្ចប់អាចទទៅសិក្សាបន្តនៅទីនោះ។

លោក Inderjit Sing បានបន្តទៀតថា សកលវិទ្យាល័យ NANYANG ផ្តោតសំខាន់ទៅលើផ្នែកបច្ចេកវិទ្យាដូច្នេះ ហើយ NTU គឺខ្លាំងខាងផ្នែកវិស័យវិស្វរ និងវិស័យវស្វ័រកម្ម មិនតែប៉ុណ្ណោះខាងសកលវិទ្យាល័យមានបង្រៀនផ្នែកពាណិជ្ជកម្ម ហើយបច្ចុនប្ប​ន្ននេះ ខាងសាលាបានបន្ថែមមុខវិជ្ជាមួយទៀត សម្រាប់អ្នកដែលចង់បើកអាជីវកម្ម។

លោក Inderjit Sing បានបញ្ជាក់ថា រដ្ឋាភិបាល និងសកលវិទ្យាល័យ បានផ្តល់អាហារូបករណ៍ដល់និស្សិតណាដែលមានសមត្ថភាព ឲ្យចូលរៀន នៅសកលវិទ្យាល័យដូចជាការមកជួបជុំគ្នានៅថ្ងៃនេះ ពួកគាត់សុទ្ធតែបានទទួលអាហារូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យ តាមរយៈរដ្ឋាភិវាល និងសកលវិទ្យាល័យ។ ចំណែកថ្លៃសាលាវិញ វាមានតម្លៃខុសគ្នាទៅតាមវគ្គ​ និងជំនាញនីមួយៗ ប៉ុន្តែសម្រាប់និស្សិតកម្ពុជា វិញបើនិស្សិតណាម្នាក់ មានសមត្ថភាពគឺទៅសិក្សាឥតបង់ថ្លៃ ប៉ុន្តែពេលរៀនចប់ត្រូវធ្វើការនៅប្រទេសសិង្ហបុរីចំនួន៣ឆ្នាំ។

លោក Inderjit Sing បានបញ្ជាក់ទៀតថា ការបង្កើតសមាគមនិស្សិតនៅកម្ពុជានេះ ដោយសារមានអតីតនិស្សិតកម្ពុជាចំនួន២៣០នាក់ ដូច្នេះហើយបានជាយើងបង្កើតសមាគមមួយនៅកម្ពុជា ហើយការបងបង្កើតនេះ មិនមែនមានតែនៅកម្ពុជាយើងនោះទេ គឺមាននៅពាសពេញ ពិភពលោកដើម្បីឲ្យពួកគេអាចទាក់ទងគ្នាបានយ៉ាងជិតស្និត ហើយបច្ចុប្បន្ននេះខាងសកលវិទ្យាល័យ បានចាត់តាំងគ្រូម្នាក់ធ្វើជា ទីប្រឹក្សាយោបល់អប់រំដើម្បីនាំគ្រូនៅប្រទេសសិង្ហបុរីមកទស្សនកិច្ចនៅកម្ពុជា៕