(ភ្នំពេញ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខមកបដិសេធនូវការចោទប្រកាន់របស់ លោក ផែង វណ្ណៈ ពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook របស់ការិយាល័យចរាចរណ៍ផ្លូវគោក។
តាមលិខិតរបស់នាយការិយាល័យ និងស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ ដែលផ្ញើជូននាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ពុំដែលមានប្រើប្រាស់បណ្ដាញព័ត៌មានសង្គម ឈ្មោះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍នោះទេ»។
សូមអានលិខិតរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖