(កោះកុង)៖ លោក ផាត់ ប៊ុនហ៊ួរ ប្រធានកិត្តិយសសាខាចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំ សមាជិក សមាជិកា ក្នុងក្រុមចុះសួរសុខទុក្ខ និងនាំអំណោយគ្រឿងបរិភោគ ថវិកាចំនួន៤០០,០០០រៀល របស់លោក ហ៊ុន ម៉ាណែត ជូនដល់លោក សែម ហ៊ី មេបញ្ជាការកងអនុសេនាលេខ២ចំណុះឲ្យ វរៈសេនាតូច៣០៣ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង។
លោក ផាត់ ប៊ុនហ៊ួរ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក ហ៊ុន ម៉ាណែត ទោះលោកមិនបានមកផ្ទាល់ក៏ដោយ ក៏លោកបានធ្វើការនឹក រលឹកពីចម្ងាយផងដែរ ហើយលោកបានផ្តល់នូវអំណោយ ដូចជាគ្រឿងឧបភោគបរិភោគ ថវិការជូនផងដែរ។
លោក ផាត់ ប៊ុនហ៊ួរ បានបន្តថា អំណោយទាំងនេះ វាតិចតួចក៏ពិតមែនតែវា គឺជាសិល្បៈចែករំលែង ដើម្បីជួយបងប្អូនដែលជួបនៅបញ្ហា ប្រការណាមួយ ដោយលោកមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍ឡើយ ហេតុដូច្នេះហើយសូមយុវជនរួមសាមគ្គីគ្នា ដើម្បីជួយគ្នាក្នុងគ្រាមានអាសន្ន ហើយក្នុងនោះលោកសូមឲ្យលោកគ្រូអ្នកគ្រូពេទ្យ យកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺគ្រប់ៗរូប ដែលគាត់ចូលសម្រាកនៅក្នុងមន្ទីរពេទ្យ៕