(លាវចូវ-ក្វាងស៊ី-ចិន)៖ គណៈប្រតិភូសារព័ត៌មានកម្ពុជា ដែលដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចូលទស្សនកិច្ចសារមន្ទីរថ្មដ៏ធំមួយ នៅទីក្រុងលាវចូវ ខេត្តក្វាងស៊ី ប្រទេសចិន។
តាមសេចក្តីរាយការណ៍ពី លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមបំពេញទស្សនកិច្ច នៅប្រទេសចិនរយៈពេលជាង១០ថ្ងៃនេះ បានឲ្យដឹងថា សារមន្ទីរនេះ មានជនជាតិចិនចូលមើលប្រមាណ ៣,០០០នាក់ ក្នុងមួយថ្ងៃ ហើយចំណាយម្នាក់ ៥០យន់ ស្មើប្រមាណ៨ដុល្លារ។
សារមន្ទីរនេះ សាងសង់លើផ្ទៃដីជាង១ម៉ឺនម៉ែត្រការេ នៅខែវិច្ឆិកា ឆ្នាំ២០០៩ និងដាក់ឲ្យដំណើរការនៅខែតុលា ឆ្នាំ២០០១។
សូមជម្រាបថា ថ្មនៅទីនេះ មានច្រើនប្រភេទ ហើយមានរូបរាងដូចមនុស្ស ដូចសត្វ... ដែលកើតពីធម្មជាតិគ្មានការកែច្នៃឡើយ។
ទីក្រុងលាងចូវ គឺជាទីក្រុងសំខាន់មួយ ដែលមានប្រជាជនប្រមាណ៤លាននាក់។ ទីក្រុងនេះ ក៏មានតំបន់ទេសចរណ៍ ភ្នំ រួមទាំងតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម ផងដែរ៕