(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីសម្រេចកំណត់បញ្ជីថ្លៃលក់អគ្គិសនីឲ្យអតិថិជន ពាណិជ្ជកម្ម-ឧស្សាហកម្ម នៅតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅខេត្តស្វាយរៀង ដែលទិញអគ្គិសនីពីប្រភពបណ្ដាញជាតិ សម្រាប់ខួបនៃឆ្នាំ២០១៧។
តាមសេចក្ដីសម្រេចដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ កំណត់ថា៖
*អតិថិជនធុនធំទិញពីនាឡិកាស្ទង់ដែលដាក់នៅទ្វារចរន្ដតង់ស្យុងខ្ពស់ នៃអនុស្ថានីយ អាត្រាថ្លៃលក់ថ្មី ០.១២៤០ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង
*អតិថិជនធុនធំទិញពីនាឡិកាស្ទង់ដែលដាក់នៅទ្វារចរន្ដតង់ស្យុងមធ្យម នៃអនុស្ថានីយ អាត្រាថ្លៃលក់ថ្មី
០.១២៦០ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង
*អតិថិជនធុនធំទិញពីនាឡិកាស្ទង់តង់ស្យុងមធ្យមដែលដាក់នៅផ្នែកតង់ស្យុងមធ្យម អាត្រាថ្លៃលក់ថ្មី ០.១៦៥០ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង
*អតិថិជនធុនធម្យមទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូរដែលខ្លួនវិនិយោគ អត្រាថ្លៃលក់ថ្មី ០.១៧១៩ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចដែលមានខ្លឹមសារទាំងស្រុង៖