(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងាជា សម្ដេចពិជ័យសេនា ទៀ បាញ់, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមគោរពជូនពរ សម្ដេចពិជ័យសេនា បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។
សូម សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំង បុត្រា-បុត្រីជាទីស្រឡាញ់ ជួបតែសេចក្ដីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។
សូមគោរពជូនពរ និងអបអរសាទរពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ៖