(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយទាហាន ពលទាហាន និងពលទាហានទាំងអស់ ដែលជូនពរសម្តេចជាបន្តបន្ទាប់ បន្ទាប់ពីព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជា «សម្តេចពិជ័យសេនា»។
នៅក្នុងលិខិតថ្លែងអំណរគុណខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា «ដើម្បីឲ្យសក្តិសមទៅនឹងព្រះរាជគោរមងារដ៏វិសេសវិសាលនេះ ខ្ញុំសូមសន្យាថា នឹងខិតខំបំពេញភារកិច្ចដឹកនាំវិស័យការពារជាតិ ឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការកែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក ដែលជាកងកម្លាំងមានឧត្តមគតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ គោរពស្រឡាញ់ប្រជាជន មានឆន្ទះប្រយុទ្ធប្តូរផ្តាច់ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងធានាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត»។
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់សម្តេចពិជ័យសេនា ទៀ បាញ់៖