(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ បានចុះសំណេះសំណាល និងនាំយកសៀវភៅសិក្សាជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលរៀនត្រៀមប្រឡង នៅវិទ្យាល័យចំនួន៣ក្នុងខណ្ឌដង្កោ។
វិទ្យាល័យទាំង៣រួមមាន៖ វិទ្យាល័យ ទួលអំពិល វិទ្យាល័យ សម្តេចហ៊ុន សែន ព្រែកកំពឹស និងវិទ្យាល័យពងទឹក ចំនួន៦០០នាក់ ក្នុងម្នាក់សៀវភៅ១ក្បាល។
ក្នុងឱកាសនោះលោកស្រី ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ២៥នាក់ និងលោកនាយកវិទ្យាល័យទាំង៣ ក្នុងម្នាក់១០ម៉ឺនរៀលផងដែរ។
លោកស្រី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលាស្ម័គ្រចិត្តបង្រៀនដល់សិស្សានុសិស្សត្រៀមប្រឡងទាំងអស់ និងបានផ្តាំផ្ញើរដល់សិស្សទាំង៦០០នាក់អោយខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង នាពេលខាងមុខ ស្របតាមទិសស្លោក អ្នកចេះ គឺជាប់។