(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលស្រុកស្នួល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈបញ្ជាកាឯកភាពស្រុក និងលោកស្រី ងិន វ៉ាន់នី សមាជិកាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក និងនាំយកអំណោយទៅចែកជូនគ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៣០គ្រួសារ នៅភូមិប៉ោចេក និងភូមិអូររកាំ ស្ថិតក្នុងឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

មន្រ្តីសាលាស្រុកស្នួល បានឲ្យដឹងថា អំណោយសាខាកាកបាតក្រហមកម្ពុជាខេត្ត នាំយកទៅចែកជូនប្រជាពលរដ្ឋនាពេលនោះ រួមមាន៖ អង្ករ, មី, ត្រីខ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេះតូច, ត្រីខ១០កំប៉ុង។

ដោយឡែក​ លោក គង់ គីមនី អភិបាលស្រុកស្នួល បានឧបត្ថម្ភថវិកាបន្ថែមពីលើចំនួន១៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៥០០០០រៀល និងបានឧបត្ថម្ភដល់មេភូមិ អនុភូមិ
សមាជិកក្រុមប្រឹក្សាឃុំ ចំនួន១០នាក់ក្នុងម្នាក់ៗ ៥០០០០រៀល និងចែកជូនកុមារតូចៗ ចំនួន៥០នាក់ ម្នាក់ៗលុយ៥០០០រៀលផងដែរ ដោយសរុបថវិការចំណាយអស់ ៨,៤៥០,០០០ (៨៤៥ម៉ឺនរៀល)៕