(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈ លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី នេះបើយោងតាមព្រះរាជក្រឹត្យ របស់ប្រមុខរដ្ឋស្តីទី សាយ ឈុំ ដែលអង្គភាព Fresh News ទើបទទួលបានមុខនេះបន្តិច៕

សូមអានព្រះរាជក្រឹត្យទាំងស្រុងដូចខាងក្រោម៖​