(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នាង ផាង រដ្ឋលេខាធិការក្រសួងកាពារជាតិ បានទទួលជួប ពិភាក្សារការងារជមួយ គណៈប្រតិភូមិត្តភាពកម្ពុជា-វៀតណាម ដែលដឹកនាំដោយ លោក វ៉ួ ម៉ៅ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងជំនួសនោះផងដែរ នាយឧត្តមសេនីយ៍ នាង ផាត បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោក វ៉ួ ម៉ៅ និងប្រតិភូអមដំណើរ ដែលបានមកទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃនេះ ដែលក្នុងនោះថ្ងៃទី១ គណៈប្រតិភូទស្សនកិច្ចនៅទីក្រុងភ្នំពេញ និងថ្ងៃទី២-៣ គណៈប្រតិភូនឹងអញ្ជើញទៅទស្សនកិច្ចនៅខេត្តសៀមរាប។
សូមជម្រាបថា ក្នុងកិច្ចពិភាក្សាការងារជាមួយ គណៈប្រតិភូមិត្តភាពកម្ពុជា-វៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ព្រមទាំងបានបង្ហាញនូវ មនោសញ្ចេតនាយ៉ាងស្និទ្ធស្នាលផងដែរ រវាងថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរ៕