(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ថា គេហទំព័រ និងទំព័រ Facebook ផ្លូវការរបស់ខ្លួន ត្រូវបានយកមកគ្រប់គ្រងវិញហើយ ក្រោយជនអនាមិកលួចទៅគ្រប់គ្រងរយៈពេល១ខែ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ គេហទំព័រ និងទំព័រ Facebook ផ្លូវការរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង៕
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖