(ភ្នំពេញ)៖ សាលាអន្ដរជាតិ Texas (តេចសាស) សាខាទី២ ដែលមានកម្មវិធីសិក្សាតាមបច្ចេកវិទ្យាដ៏ទំនើប លើគ្រប់មុខជំនាញ សម្រាប់បុត្រ-ធីតា របស់លោកអ្នកដ៏ល្អឥតខ្ចោះ ពីប្រទេសមហាអំណាច សហរដ្ឋអាមេរិក បានបើកដំណើរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះហើយ។

ក្នុងឱកាសបើកសម្ពោធនេះ ក៏មានការអញ្ជើញ មាតា-បិតាសិស្ស ចូលរួមផងដែរ ដើម្បីបង្ហាញពីភាពជាក់ស្ដែង នៃស្ដង់ដាររបស់សាលាផ្ទាល់តែម្ដង ទាំងបន្ទប់រៀន ការិយាល័យ សម្ភារៈសិក្សា ឧបករណ៍បច្ចេកទេសផ្សេងៗ ទីធ្លារលេងកំសាន្ដរ​បស់កុមារ និងភាពនៃផាសុខភាពរបស់ក្មេងៗផងដែរ។

លើសពីនេះទៅទៀត សម្រាប់មាតាបិតាសិស្ស ដែលអញ្ជើញមកចូលរួមកម្មវិធី បើកសម្ពោធសាលាអន្ដរជាតិ Texas ក្នុងថ្ងៃនេះ នឹងទទួលបានកញ្ចប់បញ្ចុះតម្លៃ៥០% សម្រាប់ការចុះឈ្មោះចូលរៀន របស់បុត្រធីតាលោកអ្នក និងកាដូផ្សេងៗទៀតផងដែរ។

សិក្សានៅ សាលាអន្ដរជាតិ តេចសាស គឺមានគ្រូឯកទេសទៅតាមជំនាញភាសា បើភាសាអង់គ្លេស គឺសាលាមានគ្រូបង្រៀនបរទេស ដែលមានជំនាញ និងបទពិសោធន៍ ពីអាមេរិក ដោយផ្ទាល់តែម្ដង ជាមួយកម្មវិធីសិក្សា ដូចនឹងសហរដ្ឋអាមេរិក, រៀនចិន គឺគ្រូបង្រៀនចិន រួមទាំងភាសាខ្មែរ គឺសាលា ក៏បានជ្រើសនូវគ្រូបង្រៀន ដែលមានគរុកោសល្យ សម្រាប់កម្មវិធីសិក្សា គឺទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ។

សាលាអន្ដរជាតិ តេចសាស នឹងបណ្ដុះបណ្ដាល វិស័យសិក្សាអប់រំ ទៅដល់បុត្រធីតាលោកអ្នក នូវមូលដ្ឋានគ្រឹះ​សិក្សា លើភាសាបរទេស អង់គ្លេស ចិន រួមទាំងភាសាខ្មែរ យ៉ាងស្ទាត់ជំនាញ ដែលបណ្ដុះកូនខ្មែរ​តាំងពីក្មេងឡើងទៅ ​ពីមតេ្ដយ្យសិក្សា ដល់បឋមសិក្សា ដើម្បីឲ្យពួកគាត់មានបំនិន​ គ្រប់ជ្រុងជ្រោយ។

ពិសេសសាលាអន្ដរជាតិមួយនេះ មានបន្ទប់សិក្សាដ៏ទំនើបទាន់សម័យ សម្ភារៈសិក្សា, ឧបករណ៍បច្ចេកទេស និងសម្ភារៈលេងកំសាន្ដរបស់ក្មេងៗ ជាមួយទីធ្លាធំទូលាយ ដែលនេះ ជាឱកាសមួយ ដើម្បីឲ្យកុមារ​​មាតាបិតាកម្ពុជា បញ្ជូនកូនមករៀននៅទីនេះ ជាជាងបញ្ជូនកូនទៅរៀន​នៅបរទេស ហើយនេះ គឺជាផ្នែកមួយក្នុងការកាត់បន្ថយចំណាយ ក៏ដូចជាផ្ដល់ឱកាសកាន់តែច្រើន ឲ្យសិស្សានុសិស្សទទួលបានការអប់រំ មួយប្រកបដោយគុណភាព។

គួរបញ្ជាក់ថា សាលាអន្ដរជាតិ តេចសាស មានទទួលសិក្សានុសិស្ស ចាប់ពីអាយុ២ឆ្នាំកន្លះ ឡើងទៅ ពីថ្នាក់មត្ដេយ្យ ដល់ទីថ្នាក់ទី៦។

ព័ត៌មានលម្អិត សូមអញ្ជើញមក «សាលាអន្ដរជាតិ តេចសាស» ដែលស្ថិតនៅ ផ្លូ​វ៣១០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ៖ 023 211222, 023 223222 ៕