(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ នាវេលាថ្ងៃត្រង់ទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គបានប្រោសប្រទានគោរមងារ «សម្តេចពិជ័យសេនា» ជូនសម្តេច ទៀ បាញ់ នាពេលនេះ។
ក្នុងលិខិតទូលថ្វាយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា «ជាកិច្ចតបស្នងចំពោះព្រះមហាករុណាទិគុណដ៏វិសេសវិសាលថ្លៃថ្លា ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសប្រទានគោរមងារដល់ទូលព្រះបង្គំជា សម្តេចពិជ័យសេនា ទៀ បាញ់ ទូលព្រះបង្គំជាខ្ញុំនឹងខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំវិស័យការពារជាតិ ឱ្យបានត្រឹមត្រូវបម្រើប្រទេសជាតិ និងប្រជាជនទូទាំងប្រទេសឱ្យរីកចំរើន ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ»។
ខាងក្រោមនេះជាលិខិតទូលថ្វាយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់៖