(កណ្តាល)៖ ករណីចុះបង្ក្រាប់ទីតាំងម៉ាស្សាកោសជប់២ទីតាំង ដែលបង្កប់សេវាបម្រើផ្លូវភេទនៅចំណុចមាត់ ទន្លេក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឃាត់បាននារីម៉ាស្សាកោសជប់៦នាក់សួរនាំ។
ចំណែកម្ចាស់ទីតាំងទាំង២ បានរត់គេចខ្លួនបាត់មុនកម្លាំងនគរបាលចុះទៅបង្ក្រាប ប៉ុន្តែបើតាមប្រភព ជុំវិញទីតាំងម៉ាស្សាកោសជប់នោះ គេនិយាយថា ម្ចាស់ទីតាំងទាំង២ដឹងខ្លួនមុន បានដោយសារមានអ្នកផ្តល់ដំណឹងតាមទូរស័ព្ទឲ្យ ហើយបើតាមការអួតក្អេងក្អាងរបស់នារីម៉ាស្សាកោសជប់ ដែលកម្លាំងនគរបាលឃាត់ខ្លួននោះថា ឃាត់ខ្លួនថៅកែគេម្តេចបាន បើមានមេនៅលើប្រាប់ឲ្យគេចខ្លួន តាំងពីម៉ោង១២ថ្ងៃត្រង់ មកម្ល៉េះ។
មន្ដ្រីនគរបាលឲ្យដឹងថា ម្ចាស់ផ្ទះទីតាំងទី១៖ ឈ្មោះ ចាន់ លក្ខិណា ហៅសីណា អាយុ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មាននារីម៉ាស្សាកោសជប់៤នាក់ ចំណែកម្ចាស់ផ្ទះទីតាំងទី២៖ឈ្មោះ ម៉ុន ស្រីថូ ហៅពៅ អាយុ២៦ឆ្នាំ ស្នាក់កន្លែងកើតហេតុ។
នគរបាលបានបន្តថា មុនពលចុះបង្ក្រាបដោយទទួលព័ត៌មានថា ទីតាំងម៉ាស្សាកោសជប់២ទីតាំងខាងលើ បង្កប់សេវាផ្លូវភេទ និងដោយមានកិច្ចសហការពីកម្លាំងជំនាញផ្នែកជួញដូរមនុស្សខេត្តកណ្តាល ធ្វើការចុះបង្រ្កាបឃាត់ខ្លួននារី កោសជប់ម៉ាស្សាបាន៦នាក់ក្នុងនោះ ០៣នាក់ កំពុងបម្រើពេស្យាចារនៅទីតាំងខាងលើ ចំណែកម្ចាស់ទីតាំងទាំង២កន្លែង បានគេចខ្លួនបាត់។
ក្រោយពីឃាត់ខ្លួននារីម៉ាស្សាកោសជប់ទាំង៦នាក់នោះរួច ដោយមានការឯកភាពពីលោកស្រីស្នងការរង ទទួលផែនប្រឆាំងអំពើរជួញដូរមនុស្ស និងការពារអនីតិជន បានអនុញ្ញាតិឲ្យធ្វើការអប់រំនារីទាំង៦នាក់នោះ ដោយធ្វើកិច្ចសន្យារួច ឲ្យវិលត្រឡប់ទៅផ្ទះរៀងខ្លួនៗ ចំណែកម្ចាស់ទីតាំងទាំង២ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។
បើតាមមន្ដ្រីនគរបាល ដែលចូលរួមបង្ក្រាបបាននិយាយថា ក្រោយពីឃាត់នារីម៉ាស្សាទាំង៦នាក់នោះ រួចសួរនាំនារីទាំងនោះ និយាយដោយអួតអាងថា ចាប់មេគេមិនបានបើ មេគេមានទំនាក់ទំនងជាមួយខាងលើ ហើយមុនកម្លាំងនគរបាលចុះមកដល់នោះ ខាងលើបានប្រាប់មេគេរួចហើយ ហើយមេពួកគេ បានប្រាប់ឲ្យគេទៅណានោះទេ គឺឲ្យនៅកន្លែងទោះគេមកចាប់ក៏ចាប់ទៅ។
បើអ្នករត់ម៉ូតូកង់បីនៅទីតាំងទាំង២នោះនិយាយថា ម្ចាស់ទីតាំង២នេះបានចាកចេញកន្លែងតាំងនៅម៉ោងប្រហែល១២ ថ្ងៃត្រង់ម្ល៉េះ ដោយគេនិយាយថា ខាងលើបានខលប្រាប់ថា គេនឹងចុះមកបង្ក្រាប ដោយគេដឹងថាទីតាំងយើងមានបង្កប់សេវាផ្លូវភេទ។ ចំពោះពាក្យថាខាងលើនេះ ទំនងជាជំនាញនៅខេត្តហើយមើលទៅ ប៉ុន្តែទោះបីជាយ៉ាងក៏នៅមិនដឹងថាខាងលើ នោះមានកំពស់ណានោះទេ។
ពាក់នឹងការបង្ក្រាបទីតាំម៉ាស្សាកោសជប់នេះដែរ មហាជនបានរិះគន់ថា ការចុះបង្ក្រាបនេះវាហាក់បីដូចជាធ្វើឲ្យគ្រាន់តែល្អមើលប៉ុណ្ណោះ កុំឲ្យគេរិះគន់តែប៉ុណ្ណោះ ព្រោះអីម្ចាស់ទីតាំងទាំង២នេះ គេចាកចេញតំណាលគ្នាល្អណាស់៕