(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីជូនដំណឹង ប្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានកោះប៉ែន ពិសេសពលរដ្ឋនៅឃុំកោះមិត្ត ស្រុកកំពង់សៀម និងពលរដ្ឋឃុំកោះសូទិន ស្រុកកោះសូទិន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវស្ដាប់តាមក្រុមបច្ចេកទេស ដែលកំពុងសាងសង់ស្ពាន។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជាក់ថា «នៅពេលឆ្លងកាត់ស្ពានសូមបងប្អូនប្រជាពលរដ្ឋ មេតា្ដស្ដាប់ការណែនាំ ឬសញ្ញាបង្ហាញផ្សេងៗ របស់ក្រុមបច្ចេកទេសដែលកំពុងចាក់បេតុង និងសំណូមពរបងប្អូនប្រជាពលរដ្ឋ មេតា្ដចុះបណ្ដើរ ឬដើរលើធ្នឹមស្ពាន ជៀងវាងជាន់ ឬប៉ះពាល់បាយអរដែលទើបតែចាក់ ដើម្បីបានគុណភាពនៃសំណង និងធានាដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ការដ្ឋាននេះ»

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ហាមដាច់ខាតមិនឲ្យរថយន្ដគ្រប់ប្រភេទ គោយន្ដ និងរទេះសេះ រទេះគោ ឆ្លងកាត់ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការចាត់បេតុ ក៏ដូចជាដើម្បីធានាបានគុណភាពរបស់បាយអរ ដែលកំពុងចាក់។

សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖