(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ មន្រ្តីនិងពលរដ្ឋកម្ពុជា ប្រតិកម្មខ្លាំងៗទៅ CNN និង ABC ដែលផ្សាយថា «ក្មេងស្រីកម្ពុជាត្រូវ ម្ដាយលក់ ឲ្យទៅ បម្រើផ្លូវភេទ», លោក ហ៊ុយ វណ្ណៈ ចាត់ទុកថា ការផ្សាយនេះកំពុងបំពុលពិភពលោក និងប្រមាថធ្ងន់ធ្ងរ ដល់កិត្តិយសស្ដ្រីកម្ពុជា
២៖ លោក ហ៊ុយ វណ្ណៈ អះអាងថា អង្គការ AIM ជាអ្នកនៅពីក្រោយការផ្សាយព័ត៌មានរបស់ CNN និង ABC News, សមត្ថកិច្ចក្រសួងមហាផ្ទៃ នឹងស៊ើបអង្កេតពីអង្គការមួយនេះ
៣៖ CPP ចេញសេចក្តីថ្លែងការណ៍ច្រានចោលនូវការញុះញង់ របស់ទណ្ឌិត សម រង្ស៊ី ដែលថា មន្រ្តីខ្លួនទៅចុះចូលជាមួយ CNRP
៤៖ សម្តេចតេជោ ហ៊ុន សែន បន្តដាស់តឿន អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ឲ្យបានទាន់សភាពការណ៍
៥៖ ខេត្តកម្ពុជាចំនួន៧ កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមាន២ខេត្ត រងគ្រោះធ្ងន់ធ្ងរជាងគេ
៦៖ តុលាការសម្រេចចេញដីកាឃុំខ្លួន គ្រូជនជាតិបរទេស ​នៅ​សាលាអន្តរជាតិ GOLDEN BRIDGE​ ពី​បទ​ប្រទូស្ត​កេរ្តិ៍​ខ្មាស​មាន​ស្ថាន​ទម្ងន់​ទោស​
៧៖ ៦ខែឆ្នាំនេះ ស៊ីម៉ាក់រំដោះផ្ទៃដីចំការមីន និងគ្រាប់បែកបានជាង៥ពាន់ហិកតា រកឃើញគ្រាប់មីននិងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាង២ម៉ឺនគ្រាប់
៨៖ គណៈមេធាវី​ សម្រេច​បង្កើត​ក្រុម​អធិការ​កិច្ច​ស៊ើបអង្កេត​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​លោក​មេធាវី​​ ពុធ​ ធាវី​
៩៖ អភិបាលរាជធានីភ្នំពេញ ប្រាប់អភិបាលខណ្ឌទាំង១២ ត្រូវទទួលទូរស័ព្ទពីពលរដ្ឋរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា មិនត្រូវរើសអើងនោះទេ

* ព័ត៌មានអន្តរជាតិ (World News)
១៖ តុលាការកំពូលប៉ាគីស្ថាន «សម្រេចដកតំណែង នាយករដ្ឋមន្ត្រីលោក Nawaz Sharif» ក្រោយរកឃើញ មានអំពើពុករលួយ!
២៖ ក្រោមការគ្រប់គ្រងរបស់ Facebook កម្មវិធី WhatsApp កើនអ្នកប្រើប្រាស់ក្នុងមួយថ្ងៃៗ ដល់ចំនួន១ពាន់លាននាក់!
៣៖ ព្រឹទ្ធសភាអាមេរិក «អនុម័តច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង» ខណៈលោក ត្រាំ អាចនឹងវ៉េតូ! ​
៤៖ មនុស្ស១០៥នាក់ហើយស្លាប់ ដោយសារតែបាតុកម្មដ៏កក្រើកនៅវេណេស៊ុយអេឡា ដែលបានផ្ទុះឡើងចាប់តាំងពី ដើមខែមេសាមក
៥៖ ម្ចាស់ក្រុមហ៊ុន Amazon វ៉ាដាច់លោក Bill Gate ក្លាយជាអ្នកមានជាងគេនៅលើពិភពលោក ៕