(បន្ទាមានជ័យ)៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក លី សារី អភិបាលស្តីទីខេត្តបន្ទាមានជ័យ បានចុះដោះស្រាយវិវាទរវាងក្រុមអាជីវករ និងប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលបានទិញដីនៅជុំវិញផ្សាររាត្រី ស្ថិ្ថតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំក្រុមព្រឹក្សាខេត្តបន្ទាយមានជ័យ។
លោក លី សារី បានថ្លែងក្នុងកិច្ចប្រជុំដោះស្រាយវិវាទរវាងអ្នកលក់ដី និងអ្នកទិញដីនៅផ្សាររាត្រី ដោយមិនអាចចាក់ដី ឬសាងសង់សំណង់ អស់រយៈពេល៥ឆ្នាំ មកហើយ និងកិច្ចប្រជុំដោះស្រាយនេះដោយមានការចូលរួមពីដើមបណ្តឹង និងចុងបណ្តឹង និងប្រជាពលរដ្ឋជាអ្នក ទិញបន្តជាង៣០គ្រួសារ។ ធ្វើយ៉ាងណា គ្រប់ភាគីពាក់ព័ន្ធមេត្តាដាក់ចិត្តដាក់ កាយធ្វើយ៉ាងណាសម្របសម្រួលគ្នាដើម្បីបញ្ចប់វិវាទ ដែលអូសបន្លាយមួយរយៈពេលកន្លងមកនេះឆាប់បញ្ចប់។
លោកឧកញ៉ា ហង្ស ស៊ីផា ជំនួយការលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអនុប្រធានចលនាប្រជាជនប្រតិកម្មរហ័ស ខេត្តបន្ទាយមានជ័យ បានថ្លែងថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧កន្លងមកនេះ ភាគីទាំងអស់បានឯកភាពគ្នាបញ្ចប់រឿងដោយខាងប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ ដែលបានទិញដីជំវិញផ្សាររាត្រី ស្ថិតនៅទីតាំងខាងលើលោក ជា សុវណ្ណធួន ម្ចាស់ផ្សារហើយមិនអាចអាស្រ័យផល បានព្រោះតែលោក ជា សុវណ្ណធួន ដែលជាអ្នកវិនិយោគជាអ្នកទិញដីបន្ត ពីលោកនៅណាបក្ស តែមិនបានឲ្យលុយគ្រប់ទើបក្លាយជាទំនាស់ប្តឹង ផ្តល់គ្នារហូតខាងដើមបណ្តឹងលោកនៅណាបក្សឈ្នះក្តីហើយខាងតុលាកាសម្រចអោយលោកជា សុវណ្ណធួនសងលុយ២០ម៉ឺនដុល្លា ទើបដើមបណ្តឹងឲ្យអ្នកទិញបន្តអាស្រ័យផលបាន។
ដូចនេះដើម្បីបានអាស្រ័យផលឆាប់ពួកគាត់ជាម្ចាស់ដីមាន៤៦ល្វែង បានស្រុះស្រួលគ្នា រួមគ្នាសុខចិត្តជួយចេញថវិការ៥០+៥០ គឺមានន័យថាលោកចេញ១០ម៉ឺនដុល្លា ពលរដ្ឋចេញ១០ម៉ឺនដុល្លារ ដើម្បីឲ្យបាន២០ម៉ឺនដុល្លារ ដើម្បីសង់ទៅភាគីដែលប្តឹងផ្តល់ជាមួយម្ចាស់ផ្សារ ជាថ្នូរឲ្យលោក ជា សុវណ្ណធួន ធ្វើយ៉ាងណាឲ្យម្ចាស់ដីឆាប់បានប្លង់យកទៅដាក់ធានាគារយកលុយសាងសង់លំនៅដ្ឋានរកស៊ីតែម្តង។
លោក លី សារី សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធមានការយោគយលគ្នាក្នុងនាមខ្មែរដូចគ្នាឈានដល់ការបញ្ចប់រឿង ដែលមានទំនាស់រយៈពេលប្រាំឆ្នាំមកហើយ លោកសង្ឃឹមថាទៅថ្ងៃមុខបងប្អូន និងមិនមានកាប្រែប្រួលតាមរយៈអ្នកណានោះទេ៕