(ព្រះសីហនុ)៖ អ្នកបើកបររថយន្តដឹកប្រេងម៉ាស៊ូតក្រុមហ៊ុន «LHR» ម្នាក់ បានស្លាប់គៀបជាប់រថយន្តរបស់ខ្លួនភ្លាមៗ ខណៈកំពុងបើកបរ បានបុកជាមួយរថយន្តកុងទីន័រមួយគ្រឿង ក្នុងទិសដៅស្របគ្នា ពីខេត្តព្រះសីហនុ ទៅភ្នំពេញ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២៖៤៥នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះ KM151-152 ស្ថិតក្នុងភូមិ/ឃុំសឹ្ទងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តកុងទីន័រ បានរត់ខ្លួនភ្លាមៗបាត់ស្រមោល ចំណែកឯជនរងគ្រោះខាងលើនោះ សមត្ថកិច្ចមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ។
ភ្លាមៗនោះ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចុះទៅកនែ្លងកើតហេតុ ដើម្បីជួយសំរួលសណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ៕