(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ទៅប្រជាពលរដ្ឋមិនថា ខេត្តកណ្ដាលនោះទេ ឲ្យតែមានរថយន្ដសូមយកទៅឆៀក ដែលចាប់ផ្ដើមឡើងនៅថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧​ ក្នុងក្រុង-ស្រុកចំនួន៨។

យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ រសៀលថ្ងៃនេះ បានបញ្ជាក់ថា មន្ទីរបានសហការជាមួយមជ្ឈមណ្ឌលត្រូតពិនិត្យលក្ខណៈបច្ចេកទេស​ រថយន្ដចល័ត (ឆៀកចល័ត) ដែលនឹងដាក់តាមទីតាំងត្រួតពិនិត្យ នៅក្រុងតាខ្មៅ ស្រុកស្អាង ស្រុកលើកដែក ស្រុកពញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង ដោយចំណាយពេល៣ថ្ងៃ សម្រាប់ដាក់នៅទីតាំងនីមួយៗ​ ដែលបង្ហាញជូននៅក្នុងសេចក្ដី ជូនដំណឹងខាងក្រោមនេះ។

បញ្ជាក់បន្ថែមពីលើសេចក្ដីជូនដំណឹងរបស់ខ្លួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល លោក ម៉ឹង យូឡេង បានបន្ថែមថា បានដាក់រថយន្ដឆៀកចល័ត នៅតាមគោលដៅក្នុងក្រុង-ស្រុកចំនួន៨នេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការស្ទះចរាចរណ៍ ហើយការ ឆៀករថយន្ដនេះមិនសំដៅ ទៅលើតែប្រជាពលរដ្ឋរស់នៅ ខេត្តកណ្ដាលនោះឡើយ ប៉ុន្ដែបងប្អូនប្រជាពលរដ្ឋទាំងរស់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងទៀត ក៏អាចយកទៅឆៀកបានផងដែរ។

សូមអានសេចក្ដីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖