(បាត់ដំបង)៖ បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើត និងរងរបួសធ្ងន់២នាក់ បន្ទាប់ពីរថយន្តដឹកសាំងបុករ៉ឺម៉កជិតគ្នា៣នាក់ ពេញទំហឹងវេលាម៉ោង១១៖៣០នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅស្ពានលេខ២ ក្នុងភូមិរាមគុណ ឃុំគៀ ស្រុកកមោងឬស្សី ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តស៊ីទែនដឹកសាំងបើកបរបញ្ចាសទិសគ្នា ជាមួយរ៉ឺម៉កជិតគ្នា៣នាក់ លុះមកដល់ចំណុចកើតហេតុ ដោយស្រាប់តែរ៉ឺម៉កបទចូលក្នុងផ្លូវលំក៏ត្រូវរថយន្តស៊ីទែនសាំងបុកពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកជិះលើរ៉ឺម៉កស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់។

បច្ចុប្បន្ន នគរបាលស្រុកមោងឬស្សីកំពុងធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងបានហៅរថយន្តសង្រ្គោះបន្ទាន់ដើម្បីបញ្ជូនជនរងគ្រោះ ទៅព្យបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕