(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើការបង្ក្រាបករណីគ្រឿងញៀន២ទីតាំង ដោយឃាត់ខ្លួនបានជនសង្ស័យ១៣នាក់ និងដកហូតថ្នាំញៀនមួយចំនួន។
មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ទីតាំងទី១បង្ក្រាបនៅផ្ទះសំណាក់ ភារ៉ារត្ន័ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ដោយឃាត់បានជនសង្ស័យ៤នាក់ឈ្មោះ អ៊ាម សុវណ្ណារ៉ា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់, ឈ្មោះ ឆយ ហេង អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ឈ្មោះ ប៊ុន រស្មី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ គីម ស្រីរត្ន័ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ និងថ្នាំញៀន៦កញ្ចប់ ទូរស័ព្ទ៣គ្រឿង។ ដោយឡែកទីតាំងទី២នៅម្តុំក្លឹប អិលវី សង្កាត់លេខ៤ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាប្រើប្រាស់បាន៩នាក់ ដកហូតបានទូរស័ព្ទ០៣គ្រឿង និងម៉ូតូ០២គ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕