(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមដាក់បង្ហាញជាផ្លូវការនូវប័ណ្ណឥណ្ណពន្ធ «UnionPay Debit Card» នៅទូទាំងប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់ទៅមុខនូវតម្រូវការសម្រាប់សេវាទូទាត់សាច់ប្រាក់ទំនើប និងមានភាពងាយស្រួល។

ការចាប់ផ្ដើមដាក់បង្ហាញជាផ្លូវការនូវប័ណ្ណឥណ្ណពន្ធនេះ បានធ្វើឡើងនៅក្នុងសន្និសិតកាសែត ដោយមានការចូលរួមពីលោក Danny Quah នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា និងលោក Shuan Ghaidan នាយកផ្នែកផលិតផលនៃក្រុមហ៊ុន UnioPayInternation រួមជាមួយនិងអតិថិជនធនាគារកាណាឌីយ៉ាជាច្រើននាក់ទៀត ដែលរៀបចំធ្វើឡើងសណ្ឋាគារ Raffles Hotel Le Royal។

លោក Shuan Ghaidan ដែលជានាយកផ្នែកផលិតផលរបស់ស្ថាប័ន UnioPayInternation បានថ្លែងថា «យើងខ្ញុំមានសូមចូលរួមអបអរសាទរចំពោះ ធនាគារកាណាឌីយ៉ា ក្នុងឱកាស
ដាក់បង្ហាញ  UnionPay Debit Card។ កិច្ចសហប្រតិបត្តិការដែលមានប្រវិត្តដ៏យូរណាស់មកហើយនូវរវាងស្ថាប័នទាំងពីរ បានបង្ហាញនូវលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើល ជាពិសេសនៅ
ក្នុងវិស័យអាជីវកម្មប័ណ្ណ។ ប័ណ្ណឥណ្ណពន្ធ  UnionPay Debit Card ស្ដង់ដា ដែលមានប្រើឆីបផ្ដល់នូវទំរង់នៃភាពរឹងមាំមួយ ដើម្បីធ្វើការណែនាំនូវផលិតផល និងសេវាកម្មដែលមាន
ភាពឈានមុខគេ»។

លោក Shuan Ghaidan បានបន្តទៀតថា ដោយមានការរួមគ្នា ជាមួយនិងធនាគារកាណាឌីយ៉ា និងដៃគូរក្នុងស្រុកមួយចំនួន ធ្វើឲ្យពួកយើងអាចធ្វើការអភិវឌ្ឍន៍ នូវរចនាសម្ព័ន្ធការ
ទូទាត់សាច់ប្រាក់ក្នុងប្រទេសកម្ពុជា ដើម្បីដាក់បង្ហាញនូវ QR Code, Mobile Wallet និងប្រព័ន្ធដំណោះស្រាយផ្នែកហិរញ្ញវត្ថុផ្សេងទៀត ដែលធ្វើឲ្យប្រទេសកម្ពុជារីករាយជាមួយ សុវត្ថិភាពទំនុកចិត្ត និងភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាកដោយកាត់បន្ថយការកាន់សាច់ប្រាក់ក្នុងដៃ។

លោក Danny Quah ដែលជានាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា បានថ្លែងថា «វណ្ណៈកណ្ដាលក្នុងប្រទេសកម្ពុជា កំពុងតែមានអត្រាកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះកម្រិតនៃក្ដី
កង្វល់ទៅលើផលិតផលផ្នែកហិរញ្ញវត្ថុ ក៏មានការកើនឡើងផងដែរ»។

លោកDanny Quah បានបញ្ជាក់ថា ការកើនឡើងនេះ ក៏ជាកម្លាំងជម្រុញនូវតម្រូវការសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុដែលតម្រូវតាមស្ថានភាព ហរិញ្ញវត្ថុរបស់ពួកគេផងដែរ។ សម្ព័ន្ធ
ភាពរវាងធនាគារកាណាឌីយ៉ាជាមួយ និងក្រុមហ៊ុនសេវាឈានមុខគេលើសកលលោកដូចជាក្រុមហ៊ុន UnionPay International អាចបញ្ជាក់ថា ពួកយើងមានប័ណ្ណដែលមានដំណោះ
ស្រាយ យ៉ាងល្អផ្ដល់ជូនទៅកាន់អតិថិជន។

លោកបានបន្ថែមទៀតថា ពួកយើងសង្កេតឃើញថា មានសកម្មភាពជាច្រើនដែលទាក់ទងជាមួយ និងផលិតផលប័ណ្ណ ដែលរួមមានភ្នាក់ងារជាច្រើនដែលទទួលបានយកប័ណ្ណនេះ។
ពួកយើងរំពឹងទុកថាសកម្មភាពនេះ នឹងមានការកើនឡើង និងវិវត្តន៍ដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកយើង ជាមួយក្រុមហ៊ុន UnionPay International កាន់តែមានភាពសំខាន់ ដូចដែរយើងខិតខំប្រឹងប្រែងដើម្បីផ្ដល់នូវដំណោះស្រាយប័ណ្ណដែលមានភាពប្រកួតប្រជែងខ្ពស់ទៅកាន់អតិថិជនចម្បងដែលមានការកើនឡើងជាលំដាប់៕