(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង និងបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងកាកបាទក្រហម ចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះជាបន្ទាន់
២៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យអាជ្ញាធរកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតាមដាន និងចុះជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលាចំពោះបញ្ហាទ
៣៖ Fresh News ទទួលបានប័ណ្ណសរសើរពីរាជរដ្ឋាភិបាល ក្នុងសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា
៤៖ ប្អូនប្រុសលោកបណ្ឌិត កែម ឡី ទម្លាយឯកសារកិច្ចព្រមព្រៀង បង្កើតគណៈកម្មការប្រមូលលុយធ្វើចេតិយជូនសពលោកបណ្ឌិត កែម ឡី ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ, ប៉ា ងួនទៀង និង មឿន តុលា
៥៖ សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តឲ្យបង្កើតការប្រឡងប្រណាំង ផ្សព្វផ្សាយបញ្ហាគ្រឿងញៀនពីគ្រប់ស្ថាប័នរដ្ឋ ឯកជន ផ្នែកសិល្បៈ និងសារព័ត៌មាន អ្នកឈ្នះទទួលបានរង្វាន់
៦៖ សម្ដេចក្រឡាហោម ស ខេង អំពាវនាវឲ្យស្ថានីយទូរទស្សន៍ និងវិទ្យុផ្សាយសំឡេង ចូលរួមចាក់ស្ពតអប់រំស្ដីពី ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក
៧៖ សម្តេចក្រឡាហោម ស ខេង៖ គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលកើតឡើងស្ទើរគ្រប់ទីកន្លែង
៨៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំពិធីទទួលសមាជិកជាន់ខ្ពស់ មកពីគណបក្សខ្មែររួបរួមជាតិ នៅដើមខែក្រោយ
៩៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា៖ ការឈប់ និងចតយានយន្ត តាមដងផ្លូវល្មើស ប្រឈមនឹងការផាកពិន័យពី ២៥,០០០រៀល ដល់ ៥ម៉ឺនរៀល ឬឃាត់រថយន្តទុក!
១០៖ អ្នកព័ត៌មានកម្ពុជាទស្សនកិច្ចរោងចក្រផលិតរថភ្លើង ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី
១១៖ រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពីគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ នៅប៉ុន្មានថ្ងៃនេះជាប់ៗគ្នា

* ព័ត៌មានអន្តរជាតិ (World News)
១៖ មន្ត្រីជើងចាស់អាមេរិក ស្នើរដ្ឋបាល ត្រាំ ប្រមូលគ្រាប់បែកនុយក្លេអ៊ែរ ចេញពីមូលដ្ឋានទ័ពនៅតួកគី បើសិនជាស្ថានការណ៍អាក្រក់ នៅតែបន្ត
២៖ កូរ៉េខាងជើងឲ្យជំរើសអាមេរិក មកលត់ជង្គង់សូមទោសប្រជាជន និងកងទ័ពខ្លួន ខណៈកូរ៉េទាំងពីរកំពុងប្រារព្ធខួប ៦៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម (ឆ្នាំ១៩៥០-១៩៥៣) ៕