(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង-ឃុំក្តឿងរាយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំក្តឿងរាយ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឈគង់នៅវត្តចំនួន៥ នៅឃុំក្តឿងរាយ។
ទេយ្យទានដែលប្រគេនព្រះសង្ឈទាំង៥វត្ត ក្នុងឱកាសនោះរួមមាន៖ ទៀនវស្សា១គូរ, មី១កេសធំ, ទឹកសុទ្ធ៣កេស, ទឹកក្រូច៣កេស, អង្ករ១បាវ, សាដក១, ទឹកដោះគោខាប់១កេស, ត្រីខកំប៉ុង៣យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, បច្ច័យកសាងវត្តមួយចំនួន និងថវិកាមួយចំនួន។
ក្រៅពីនេះ លោក ចាន់ វ៉ាន់ធឿន ក៏បានឧបត្ថម្ភថវិកាតាជី យាយជី ចូលរួមផងដែរ។ បន្ទាប់ពីនេះ ប្រធានក្រុមការងារ បានបន្តជួបពិភាក្សាការងារមួយ ចំនួនស្តីពីការពង្រឹង និងពង្រីកសមាជិកបក្ស ជាមួយគណៈកម្មាធិការបក្សភូមិ-ឃុំក្តឿងរាយ៕