(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យ ស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុផ្សាយសំឡេងទាំងអស់ ចូលរួមចាក់ផ្សាយស្ពតអប់រំ ស្ដីពីការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមលិខិត ដែលរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបានរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរួមសហការពីស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុផ្សាយសំឡេង ក្នុងការផ្សព្វផ្សាយព័ត៌មាន ស្ដីពីការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងព័ត៌មានស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

សូមអានលិខិតរបស់សម្ដេច ស ខេង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖