(ភ្នំពេញ)៖ ក្រុមហ៊ុន JCRI ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃដៃគូរពាណិជ្ជកម្មជាមួយក្រុម ដុងហ្វា ហ្វាម (Dong Wha Pharm) លើកិច្ចព្រមព្រៀមទទួលសិទ្ធិផ្តាច់មុខ ដើម្បីចេកចាយភេសជ្ជៈ G Park ក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញ។
ដុងហ្វា ហ្វាម គឺក្រុមហ៊ុនផលិតឱសថ និងផលិតផលថែរក្សា និងជំនួយសុខភាពជាច្រើនមុខ នៅក្នុងប្រទេសកូរ៉េ ដែលមានប្រវត្តិជិត១០០ឆ្នាំ ដុងហ្វា ហ្វាម គឺជាក្រុមមួយដែលផ្តោតសំខាន់ ទៅលើសុខភាពរបស់អ្នកប្រើប្រាស់ និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការផលិតផលរបស់ខ្លួន ដើម្បីចែកចាយនៅលើទីផ្សារ ក៏ដូចជាតម្រូវការរបស់អតិថិជនជាដើម។
លោក គន គារី ប្រធានផ្នែកទីផ្សារ បានថ្លែងថា «G Park គឺជាផលិតផលដែលមានគុណភាពល្អ យើងមានទំនុកចិត្តជាមួយផលិតផលនេះ ដោយសារតែក្រុមហ៊ុនដែលជា អ្នកផលិតមានបទពិសោធន៍រាប់រយឆ្នាំ ម្យ៉ាងទៀតរសជាតិខុសពីភេសជ្ជៈផ្សេងទៀត។ យើងសង្ឃឹមជឿជាក់ថា G Park នឹងទទួលបានប្រជាប្រិយភាពពីអតិថិជន ក្នុងអំឡុងពេលឆាប់ៗនេះ»។
G Park គឺជាភេសជ្ជៈប៉ូវកម្លាំងមួយ ប្រភេទខុសពីភេសជ្ជៈដទៃទៀតដោយសារតែ G Park មានក្លិនឈ្ងុយបែបយ៉ិនស៊ិន មានវីតាមីន C វីតាមីន B6 វីតាមីន B2 និងតូរីនជំនួយស្មារតី បង្កើនថាមពលពិសេសស អ្វីដែលកាន់តែពិសេសនោះ គឺ G Park មានជាតិហ្គាស ដែលសម្រួលដល់បំពង់ក និងអារម្មណ៍ស្រស់ស្រាយ។
លោក Kyle តំណាងឲ្យក្រុមហ៊ុន ដុងហ្វា ហ្វាម មានថ្លែងថា «ខ្ញុំពិតជាមានភាពកក់ក្តៅណាស់ ដែលបានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន JCRI ក្នុងការចរាចរណ៍ភេសជ្ជៈប៉ូវកម្លាំង G Park ក្នុងប្រទេសកម្ពុជា»។
គួរបញ្ជាក់ថា ភេសជ្ជៈ G Park ជាប្រភេទភេសជ្ជៈប៉ូវកម្លាំងពិសេស មកពីប្រទេសកូរ៉េ បានធ្វើការចែកចាយក្នុងប្រទេសកម្ពុជាហើយ G Park មានការឌីហ្សាញសំបកកំប៉ុងបែបយុវវ័យ រាងស្លីម មានជាតិហ្គាសដែលជួយសម្រួលដល់បំពង់ក និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ៕