(ភ្នំពេញ)៖ ដោយសារកំណើនសិស្សកាន់តែច្រើន និងសាលាមានគុណភាព នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធីគ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត បើកឲ្យដំណើរការសាលាប៊ែលធីអន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ដែលស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី ។
អគារប៊ែលធីទី១៧នេះ មានកម្ពស់ ៧ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមាន ៧០បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ ។ សាលាប៊ែលធីអន្តរជាតិទី១៧នេះ ក៏មានកម្មវិធីសិក្សា ធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរ ដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២) ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)
កន្លងមកសាលាប៊ែលធីអន្តរជាតិ ក៏បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៨លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖
ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទាន ព្រះពុទ្ធសាសនា ច្បាប់ចរាចរណ៍ផ្លូវគោក និងការយល់ ដឹងពីគ្រឿងញៀន)
ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែង និយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ)
ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះបរមរាជវាំងសារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា)
ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនវាគ្មិនល្បីៗ) ទី៥.កម្មវិធីប្រឡងសំណេរ (ភាសាខ្មែរ និងភាសាអង់គ្លេស)
ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ
ទី៨.កម្មវិធីកីឡា (អប់រំកាយ តៃក្វាន់ដូ បាល់ទាត់ហ្វូតសាល និងកីឡាបាល់ទាត់)។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់មកលើសាលាប៊ែលធី អន្តរជាតិព្រមទាំង បានសហការ យ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានីមួយៗ ដែលធ្វើឲ្យសិស្សានុសិស្ស សាលាប៊ែលធីអន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹងប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។
ជាទីបញ្ចប់លោកបានប្រកាសបើកឲ្យដំណើរការជាផ្លូវការនូវ សាលាប៊ែលធីអន្តរជាតិទី១៧ (សាខាឫស្សី កែវគីឡូលេខ១០) ចាប់ពីថ្ងៃនេះតទៅ។ ក្នុងឱកាសបើកអោយដំណើរការសាខាថ្មីនេះ សាលាក៏មានផ្តល់ជូនឯកសណ្ឋាន ២កំប្លេ សម្រាប់ការបង់ថ្លៃសិក្សា ថ្នាក់ចំណេះទូទៅរយៈពេល១ឆ្នាំ និងសៀវភៅសិក្សាគូល័រ ច្បាប់ដើម ១ឈុត សម្រាប់ការបង់ថ្លៃសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ១វគ្គសិក្សាផងដែរ ។ ការផ្តល់ជូននេះផុត កំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ៕