(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា , កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ លោក កែម រិទ្ធិសិត បដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់ខុសការពិតរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ
២៖ ក្រុមគ្រួសារទាំងម្តាយ និងប្អូនប្រុសលោកបណ្ឌិត កែម ឡី ឈឺចាប់យ៉ាងខ្លាំងជាទីបំផុត ចំពោះសង្ឃដីកា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលចោទថា ក្រុមគ្រួសារលោកសម្លាប់កិត្តិយសសព លោក កែម ឡី
៣៖ ស្តាប់ប្រសាសន៍ម្តាយរបស់បណ្ឌិត កែម ឡី ឆ្លើយតបការចោទប្រកាន់មកលើគ្រួសាររបស់លោកយាយ ពីសំណាក់ព្រះតេជគុណ ប៊ុត ប៊ុនតិញ
៤៖ តុលាការក្រុងភ្នំពេញ សម្រេចប្រកាសសាលក្រម លោក គឹម សុខ នៅថ្ងៃទី១០ ខែសីហា ចំពោះករណីចោទ CPP សម្លាប់លោក កែម ឡី
៥៖ អគ្គនាយកស៉ីម៉ាក់៖ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៧នេះ ស៉ីម៉ាក់រុករកឃើញ និងកំទេចចោលសំណល់ជាតិផ្ទុះគ្រប់ប្រភេទជិត៣លានគ្រាប់
៦៖ ថ្ងៃនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិចិនខុសច្បាប់៣១នាក់ ក្រោយឃាត់ខ្លួនបានជាបន្តបន្ទាប់ រឿងប្រព្រឹត្តបទល្មើសចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet
៧៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ នៅអាស៊ី ផ្នែកបញ្ជូនទ័ពនារីជានាយទាហានទៅបំពេញបេសកកម្មជាមួយ UN
៨៖ CNRP កំណត់ពេល១ខែ ដើម្បីដករូប លោក សម រង្ស៊ី និងលោក កឹម សុខា ចេញពីស្លាកគណបក្សខ្លួន
៩៖ អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដាក់ផែនការឲ្យអភិបាលខណ្ឌទាំង១២ ចុះពិនិត្យទីតាំងហាង Internet ២៤ម៉ោង ក្រោយទីតាំងខ្លះលួចបង្កប់ល្បែងស៊ីសងខុសច្បាប់

* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត ប្រទេសចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាទីផ្សារលក់ឧទ្ធម្ភាគចក្រធំបំផុតរបស់ Airbus
២៖ រុស្ស៊ីព្រមានវាយបកវិញ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ បើសិនលោក ត្រាំ ព្រមអនុម័តការដាក់ទណ្ឌកម្ម លើទីក្រុងម៉ូស្គូ
៣៖ តៃវ៉ាន់អះអាងថា ត្រៀមជាស្រេចដើម្បីការពារខ្លួនប្រឆាំងនឹងទីក្រុងប៉េកាំង ក្រោយមានការហោះឆ្វែលពីយន្តហោះចម្បាំងចិន
៤៖ ព័ត៌មានក្តៅ! កូរ៉េខាងជើង ព្រមានកម្ទេចសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ បើវ៉ាស៊ីនតោន ហ៊ានរៀបគំរោងប្តូររបបដឹកនាំព្យុងយ៉ាង ៕