(ភ្នំពេញ)៖ ម្តាយរបស់លោកបណ្ឌិត កែម ឡី គឺលោកយាយ ភោគ សេ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំងតាមរយៈបណ្តាញព័ត៌មាន Fresh News ចំពោះសង្ឃដីការបស់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យដែលមានសង្ឃដីកាថា សពកូនរបស់គាត់ គឺលោកបណ្ឌិត កែម ឡី គឺជាសាកសពសាធារណៈ។
លោកយាយ ភោគ សេ បានចាត់ទុកថា ការមានសង្ឃដីកាបែបនេះ គឺជាការប្រមាថដល់សាកសព លោកបណ្ឌិត កែម ឡីដែលជាកូនរបស់គាត់។ មិនតែប៉ុណ្ណោះ លោកយាយ បានប្រកាសថា លោកយាយមិនព្រមឱ្យសពកូនរបស់លោកយាយ ទៅព្រះតេជគុណនោះទេ។ លោកយាយ ភោគ សេ ក៏បានច្រានចោលនូវការចោទ ប្រកាន់នានាទៅលើក្រុមគ្រួសាររបស់លោកយាយ ពីសំណាក់ព្រះតេជគុណ ប៊ុត ប៊ុនតិញ។
ប្រតិកម្មភ្លាមៗរបស់ម្តាយលោកបណ្ឌិត កែម ឡី បានធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ប៊ុន ប៊ុនតិញ បានផ្តល់បទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលបានវាយប្រហារទៅលើក្រុមគ្រួសារ និងកូនប្រុសម្នាក់ទៀតរបស់លោកយាយ ដែលជាប្អូនបង្កើតរបស់ លោក កែម ឡី។
សូមស្តាប់ប្រតិកម្មរបស់លោកយាយ ភោគ សេ ដូចតទៅ៖