(ភ្នំពេញ)៖ ក្រុមហ៊ុន Highland Group នៅកម្ពុជា បានបើកសម្ពោធសណ្ឋាគារ Highland (Highland Hotel) ដ៏ទំនើបលំដាប់ផ្កាយលើកដំបូង ជាផ្លូវការ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបម្រើអតិថិជន។ សណ្ឋាគារ Highland ជាសណ្ឋាគារ លំដាប់ផ្កាយ និងល្អប្រណីតមួយ ដែលមានទីតាំងស្ថិត នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សណ្ឋាគារ Highland នេះ បង្កើតឡើង ដោយមានការបណ្តាក់ទុនរួមគ្នា រវាងពាណិជ្ជករខ្មែរ២រូប និងពាណិជ្ជករចិន ចំនួន២រូប។
លោកស្រី ឈួ សុខយូ ជាអ្នកគ្រប់គ្រងសណ្ឋាគារ និងជាម្ចាស់ភាគហ៊ុនមួយរូបដែរ បានលើកឡើងថា ការបង្កើត សណ្ឋាគារ Highland នេះ មានគ្នា៤រូប ក្នុងនោះរួមមាន រូបលោកស្រី និងលោក តាំង ថៃអ៊ុយ លោក SHIEH SHU JENG និងលោក WU WEN CHIEH។ លោក ស្រី ឈួ សុខយូ បានបន្ថែមថា សណ្ឋាគារ Highland (Highland Hotel) ក៏ជាផ្នែកមួយ នៃក្រុមហ៊ុន Highland Group ដែលមានប្រមូលផ្តុំនូវសេវាកម្មជាច្រើន ដូចជា បុរី ខុនដូ និងគម្រោងដីឡួតិ៍លក់ជាដើម។
លោកស្រី បានបន្តថា ការបង្កើតសណ្ឋាគារ Highland នាពេលនេះគឺបង្ហាញ ឲ្យឃើញថាពីសក្កានុពលនៃ ក្រុមហ៊ុន Highland Group ដែលបានសម្រេចជាបន្តបន្ទាប់ នូវគម្រោងជាច្រើនហើយ ការបង្កើត សណ្ឋាគារ Highland នេះ ក៏ជាការបម្រើដល់អតិថិជនទូទៅ។
បើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រី ឈួ សុខយូ បានឲ្យដឹងថា នៅក្នុងសណ្ឋាគារនេះ គឺមានបម្រើសេវាកម្ម ជាច្រើន ជូនអតិថិជន ក្នុងរួមមានការស្នាក់នៅ ការម៉ាស្សា ស្បា សូណា ភោជនីយដ្ឋាន ដែលសុទ្ធសឹងជាសេវាកម្មល្អៗ នៅក្នុងវិស័យទេសចរណ៍ ហើយជាតម្រូវការចាំបាច់សម្រាប់អតិថិជន និងអ្នកវិនិយោគទុននៅកម្ពុជាផងដែរ។
លោកស្រី បានបញ្ជាក់ថា សណ្ឋគារមួយនេះ បានបង្កើតឡើងដោយមានការចេញម៉ូតបែបអ៉ឺរ៉ុប ហើយរចនាម៉ូតបែបបុរាណខ្មែរ ដែលមានលក្ខណៈពិសេស និងទាក់ទាញ។
អ្នកគ្រប់គ្រងសណ្ឋគារ Highland រូបនេះ បានបន្ថែមថា លក្ខណៈពិសេស របស់សណ្ឋាគារ គឺការបម្រើសេវាកម្មល្អ ដូចពាក្យស្លាករបស់សណ្ឋាគារថា «ភ្ញៀវអញ្ជើញមកម្តង នឹងត្រលប់មកស្នាក់នៅម្តងទៀត»។
លោកស្រី ឈួ សុខយូ បានឲ្យដឹងថា ចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ សណ្ឋគារ Highland ក៏មានការបញ្ចុះតម្លៃ ពិសេសជូនអតិថិជន អញ្ជើញមកស្នាក់នៅ និងប្រើប្រាស់សេវាកម្ម នៅក្នុងសណ្ឋាគារ ចាប់ពី៥ ទៅ២០ ភាគរយ រាល់សេវាកម្មរួមមានការស្នាក់នៅ ការម៉ាស្សា ស្បា សូណា ភោជនីយដ្ឋាន ដើម្បីបម្រើជូនអតិថិជន។
គួរបញ្ជាក់ថា សណ្ឋាគារ Highland ដ៏ល្អប្រណីតនេះ មានប្រភេទបន្ទប់ Deluxe Double Deluxe Twin Superior Double Superior Twin និង Deluxe Triple។ អតិថិជនគ្រប់រូប អាចទំនាក់ទំនង តាមលេខទូរស័ព្ទ ០២៣ ២១២ ៥៨៥ និង ០១០ ៩៤១ ៣៤១ និង ទូរសារលេខ ០២៣ ២១២ ៥៨២៕