(ភ្នំពេញ)៖ ឱកាសសិក្សាពិសេស ពីសាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាទី១ សែនសុខ ផ្ដល់អាហារូបករណ៍ ចំនួន១៨០កន្លែង ដល់សិស្សានុសិស្ស ដែលត្រូវចូលរៀនចាប់ពីថ្នាក់ទី១ ដល់ទី១១ នាឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ខាងមុននេះ។

ល័ក្ខខ័ណ្ឌផ្ដល់អាហារូបករណ៍៖

*អាហារូបករណ៍ នឹងត្រូវផ្ដល់ជូនសិស្សចំនួន១៨០នាក់ តាមរយៈការប្រឡង

*កាលបរិច្ឆេទដាក់ពាក្យប្រឡងចាប់ផ្ដើមពីថ្ងៃទី០១-៣១ ខែកក្កដា ឆ្នាំ២០១៧

* កាលបរិច្ឆេទប្រឡង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧

*កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧

សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាសែនសុខ មានកម្មវិធីសិក្សាចំនួន៤ដូចខាងក្រោម៖

១. កម្មវិធីមត្តេយ្យសិក្សាអង់គ្លេស (ទទួលសិស្សចាប់ពីអាយុ២.៥-៦ឆ្នាំ)

២. កម្មវិធីបឋមសិក្សាខ្មែរ-អង់គ្លេស (ថ្នាក់ទី១-៦)

៣. កម្មវិធីមធ្យមសិក្សាខ្មែរ-អង់គ្លេស (ថ្នាក់ទី៧-១២)

៤. កម្មវិធីភាសាអង់គ្លេសទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត

កម្មវិធីទាំងអស់នេះត្រូវបានរៀបចំឡើងផ្ដោតលើមូលដ្ឋានគ្រឹះ ផ្ដល់នូវចំណេះដឹងពិតប្រាកដដល់សិស្សានុសិស្ស ក្នុងការអភិវឌ្ឍខ្លួនប្រកបដោយគុណភាពខ្ពស់ និងជោគជ័យ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាសែនសុខ បុរីពិភពថ្មី-ឡាសែនសុខ ផ្លូវឧកញ៉ាម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងតាមទូរស័ព្ទលេខ៖ 077-959-222​ / 023 9999 87 / 023 9999 36៕