(ភ្នំពេញ)៖ កំពួលរថយន្ត Range Rover Autobiography Long Wheel Base (ប្រភេទតួវែង) ជាប្រភេទរថយន្តប្រណិត លំដាប់ថ្នាក់ពិភពលោក ដែលផលិតឡើងសម្រាប់គាវរកិច្ច លោកអ្នកនោះ ឥលូវនេះមានតាំងលក់នៅអគារតាំងលក់រថយន្ត Jaguar Land Rover ហើយ។
ដោយស្ថិតក្នុងត្រកូលរថយន្ត Range Rover ហើយឈរនៅលំដាប់ខ្ពស់ជាងគេ រថយន្តនេះត្រូវបានផលិតយ៉ាងប្រណិតដើម្បីឲ្យសាកសមជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោក។
តួខាងក្រៅ ត្រូវបានផលិតពីដែកអាលុយមីញ៉ូមស្វិត ហើយធុននឹងការប៉ះទង្គិច ទឹកថ្នាំភ្លឺរលោងដូចគ្រាប់ពេជ្ររំលេចពេញតួរថយន្តដែលធ្វើអោយរិតតែមានភាពទាក់ទាញ។
ការរចនាផ្នែកខាងក្នុងយ៉ាងម៉ត់ចត់ ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះ ដែលត្រូវបានតុបតែងសុទ្ធតែលាយជាមួយឈើប្រណិត ពូកស្បែកស្រទន់ដែលដេរដោយដៃផ្ទាល់។ លើសពីនេះទៅទៀត ជាមួយនឹងបច្ចេកវិទ្យា InControl កាន់តែមានភាពងាយស្រួល ដល់អ្នកប្រើប្រាស់រថយន្ដផងដែរ ហើយវាត្រូវបានបំពាក់ដោយប្រពន្ធ័សំលេង របស់ចក្រភពអង់គ្លេស (Meridian) កាន់តែធ្វើឲ្យអ្នកអង្គុយ ក្នុងរថយន្តមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅជាមួយការប្រគុំតន្ត្រីផ្ទាល់តែម្តង ដៃចង្កូតមានប៊ូតុងបញ្ជានឹងមានប្រពន្ធ័ទប់លំនឹង នៅពេលយើងបើកបរក្នុងល្បឿនលឿន។
មួយវិញទៀត កៅអីទាំងអស់ ត្រូវបានបំពាក់ដោយឧបករណ៍ម៉ាស្សា អេក្រង់ភ្ជាប់នឹងកៅអីខាងមុខ សម្រាប់ឲ្យអ្នកខាងក្រោយ ទស្សនាចាប់ពី៨អ៊ីងរហូតដល់១០អ៊ីង ឈ្នាន់ត្រូវបានទំលាក់ដោយស្វ័យប្រវត្តិ នៅរាល់ពេលបើកទ្វាររថយន្ត ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់។
សមត្ថភាពរិតតែអស្ចារ្យមួយទៀត ជាមួយរថយន្ត Range Rover Autobiography Long Wheel Base (ប្រភេទតួវែង)នេះ បានបំពាក់នៅបច្ចេកវិទ្យាទប់លំនឹង(Hill Descent Control) នៅរាល់ពេលរថយន្ត បើកចុះចំណោត ប្រពន្ធ័បូមដល់ទំនើប(Electronic Suspension)ចុងក្រោយ ដែលជួយធ្វើឲ្យរថយន្ត រិតតែមានលំនឹងមួយកំរិតទៀតទោះបីបើកបរក្នុងស្ថានភាពបែបណាក៏ដោយ។
សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណា ដែលលោកអ្នកពេញចិត្តឥលូវនេះ។
ព័ត៌មានលម្អិត ពីរថយន្តប្រណិត Jaguar និងLand Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com, ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia, ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo៕