(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថា នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកទូទាំងខេត្ត ឧត្តរមានជ័យ រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន៨៤៦១៥ករណី ជំងឺធ្ងន់ស្រាល ជំងឺសង្គ្រោះបន្ទាន់ ដោយការប្រើប្រាស់ដោយសេវា ប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយកម្មវិធីមូលនិធិសមធម៌ ​ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃកូអភិវឌ្ឍនៅទូទាំងខេត្តឧត្តរមានជ័យ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបន្តថា តាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកទាំងអស់ទទួលការលើកលែងការបង់ថ្លៃសេវាតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល បានចំនួន១០៩៧៧ករណី។ អ្នកជំងឺសម្រាកព្យាបាលរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ចំនួនសរុប៥៦១២នាក់ ក្នុងនោះមានអត្រាស្លាប់ចំនួន០.៣៧ភាគរយ នៃចំនួនអ្នកជំងឺសម្រាកព្យាបាលក្នុងកចំនួនករណីសម្រាកព្យាបាល សរុប៥៦១២នាក់ ការសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយកម្មវិធីមូលនិធិ សមធម៌ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមានចំនួន២៥១១នាក់, ទទួលការលើកលែងការបង់ថ្លៃសេវាតាមគោនយោបាយរបស់រាជរដ្ឋាភិបាលបានចំនួន៦៥៣នាក់។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបន្ថែមថា ការសម្រាលកូនរយះពេល៦ខែដើមឆ្នាំ២០១៧នេះ ចំនួន២៧៣៧នាក់ ក្នុងនោះមណ្ឌលសម្រាលបាន ចំនួន១៨៥១នាក់ ហើយករណីសម្រាលសរុបខាងលើចំនួន២៧៣៧នាក់ ការសម្រាលដោយស្ត្រីក្រីក្រ គាំទ្រដោយកម្មវិធីមូលនិធិ សមធម៌ដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមានចំនួន៤៧៣នាក់ និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាលរបស់ រាជរដ្ឋាភិបាលបានចំនួន២២៦នាក់។

លោកវេជ្ជបណ្ឌិតបានអំពាវនាដល់ពលរដ្ឋទាំងអស់ត្រូលគោរព នៅវេជ្ជបញ្ជាគ្រូពេទ្យឲ្យបានខ្ចប់ខ្ជួនចៀសវាងការគ្រោះថ្នាក់សុខភាព ដោយយថាហេតុអ្វីកើតឡើងចំពោះខ្លួនយើង៕