(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, លោក ប៉ា ជេដ្ឋា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, លោក សៀ សៀកឡេង និងកញ្ញា សំ ស្រីនីត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសទទួលស្គាល់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថា ស្របតាមរដ្ឋធម្មនុញ្ញ
២៖ ប្រធានគណបក្សយុវជន លោក ពេជ្រ ស្រស់ ប្រកាសបើកយុទ្ធនាការ៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយ៍ លោកបណ្ឌិត កែម ឡី
៣៖ សម្រែកពីអ្នកស្រឡាញ់បណ្ឌិត កែម ឡី៖ តើលុយមូលនិធិសម្រាប់ជួយសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ទៅណាអស់ហើយ ? ម្តាយលោកបណ្ឌិត កែម ឡី ថ្លែងថា មិនដែលទទួលបានប្រាក់មួយរៀលទេ
៤៖ លោក គង់ គាំ ដាក់លិខិតលាលែងពីតំណែងប្រធានគណបក្សសមរង្ស៊ី ជាផ្លូវការ ហើយទៅធ្វើជាទីប្រឹក្សាជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ
៥៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋជាម្ចាស់យានយន្ត យករថយន្តរបស់ខ្លួនមកឈៀកឲ្យបានទាន់ពេលវេលា តាមតំរូវការច្បាប់
៦៖ ក្រសួងធនធានទឹក ប្រកាសថា ឥទ្ធិពលព្យុះទី៨ ឈ្មោះ «សុនកា» នឹងធ្វើឲ្យកម្ពុជាមានភ្លៀងខ្លាំងជាបន្តបន្ទាប់រហូតដល់ចុងខែនេះ, ក្រសួងអំពាវនាវពលរដ្ឋនៅតំបន់ទំនាបកណ្ដាល ខ្ពស់រាប និងមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់!
៧៖ រថភ្លើង២ខ្សែបុកគ្នា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំណាងគ្មានអ្នកស្លាប់ និងរបួស
៨៖ កម្លាំងអាវុធហត្ថចាប់ខ្លួនបុរសជនជាតិកូសូវ៉ូ ក្រោយស៊ីដាច់លុយជាង២០លានដុល្លារ ពីភរិយាមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលម្នាក់ រឿងរៀបចំរីស្សតនៅខេត្តកំពត និងខេត្តកែប, ពេលនេះស្ថិតក្រោមការសួរនាំរបស់ចៅក្រម
៩៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបាន ១,១៩២លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០១៧
១០៖ Fresh News ទទួលលិខិតសរសើរពី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចូលរួមគាំទ្រដល់ការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧
* ព័ត៌មានពិភពលោក (World News)
១៖ កូរ៉េខាងត្បូង អំពាវនាវឲ្យកូរ៉េខាងជើង គិតឡើងវិញឲ្យបានហ្មត់ចត់ មុននឹងចង់បាញ់តេស្តមីស៊ីលបន្ថែមទៀត
២៖ ទីបំផុតវៀតណាម ព្រមបញ្ឈប់ការរុករកឧស្ម័ននៅសមុទ្រចិនខាងត្បូង ក្រោយមហាយក្សចិន ព្រមានកម្ទេចមូលដ្ឋានរុករកនោះចោល
៣៖ សហរដ្ឋអាមេរិក៖ សូមអាជ្ញាធរចិនជួយការពារជនភៀសខ្លួន ដែលបានរត់គេចចេញពីកូរ៉េខាងជើងផង
៤៖ យន្តហោះចម្បាំងអាហ្វហ្គានីស្ថាន វាយប្រហារយ៉ាងកក្រើក និងផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ ១៤៣នាក់ នៅខេត្ត Faryab
៥៖ ប្រធានាធិបតីវេណេស៊ុយអេឡា ចោទ CIA អាមេរិក រួមគំនិតជាមួយម៉ិចស៊ីកូ និងកូឡុំប៊ី ដើម្បីរៀបចំផែនការទម្លាក់លោកពីអំណាច
៦៖ លិចទូកដឹកអ្នកដំណើរ ៤៧នាក់ នៅឥណ្ឌូណេស៊ី ខណៈមិនទាន់ដឹងថា មានមនុស្សស្លាប់ ឬបាត់ខ្លួនប៉ុន្មាននាក់នៅឡើយ ៕