(ភ្នំពេញ)៖ ប្រធានមន្ទីរកិច្ចការនារីថ្មីរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមប្រកាសរបស់ក្រសួងកិច្ចការនារី ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ បានសម្រេចប្រគល់ភារកិច្ចជូនលោកស្រី កាន់ រតនៈឧប្បល ជាប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ជំនួយលោកស្រី កែ ចាន់ឌួង ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍៕