(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ បានជំរុញ ឲ្យកងកងរាជអាវុធហត្ថទាំងអស់ ត្រូវផ្សព្វផ្សាយពង្រឹងការងារសន្តិសុខ ស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ និងក្តាប់ព័ត៌មាន រាល់សកម្មភាព កាប់បំផ្លិចបំផ្លាញព្រៃឈើ ការដឹកជញ្ជូនគ្មានលិខិតអនុញ្ញាតិ ពីរដ្ឋបាលព្រៃឈើ ហើយគ្រប់ករណីបង្ក្រាប មន្ត្រីនគរបាល យុត្តិធម៌កងរាជអាវុធហត្ថ និងត្រូវប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ឬជំនាញផ្សេងៗ ស្ថិតក្នុងបទល្មើសខាងលើ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញក្នុងពិធីផ្សព្វផ្សាយពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវ បង្រា្កបបទល្មើសធម្មជាតិ ដោយមានការរួមជាមួយក្រុមការងារជំនាញមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ មេបញ្ជាការរង មន្ទីរជំនាញ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ៨០នាក់ នាទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានថ្លែងបន្តថា កងរាជអាវុធហត្ថដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានកិច្ចការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំបំពេញ តួនាទីរបស់ខ្លួនឲ្យអស់ពីសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវ មិនត្រូវយកតួនាទីទៅប្រព្រឹត្តបទល្មើស អ្វីដើម្បីរកផលប្រយជន៍ ផ្ទាល់ខ្លួននោះឡើយ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានបញ្ជាក់ថា កងកម្លាំងរាជអាវុធហត្ថទាំងអស់ ត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់សកម្មភាពកាប់បំផ្លិច បំផ្លាញការដឹកជញ្ជូនគ្មានលិខិត អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ហើយគ្រប់ករណីបង្ក្រាបមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថនិងត្រូវ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើឬជំនាញផ្សេងៗស្ថិតក្នុងបទល្មើស ខាងលើ។ ការបង្ក្រាបធនធានធម្មជាតិព្រៃឈើ និងការឈូសឆាយ រំលោភយកដីរដ្ឋ អាជីវកម្មរ៉ែ។ល។ កម្លាំងអាវុធហត្ថចែងចែកតាំងពីការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងប្រើកម្លាំងមន្ត្រីនគរបាល យុត្តិធម៏ក្នុ ងការកសាងសុំណុំរឿង ដើម្បីចូលរួមជាមួយជំនាញ។
គួរបញ្ជាក់ថា នៅខេត្តកំពង់ស្ពឺ កន្លងមកកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហករណ៍ពីការបង្ក្រាបបទល្មើសព្រៃឈើ និងឈានទៅបិទ រោងសិប្បកម្ម ដេប៉ូឈើ អាជីកម្មវិស័យព្រៃឈើខុសច្បាប់បានជាច្រើនកន្លែង ក្នុងនោះបានចាប់ខ្លួនជនសង្ស័យមួយចំនួនបញ្ជូនទៅកាន់ តុលាការ និងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ តាមដីការតុលាការបន្តទៀតផងដែរ៕