(ភ្នំពេញ)៖ បន្ទាប់ពីថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយករណីស្ត្រីម្នាក់ ឈ្មោះ អ៊ឹ ស្រីទូច បានដាក់ពាក្យប្តឹងប្រធានសាលាដំបូងខេត្តរតនគិរី ទៅលោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានជំរិតទារប្រាក់៧ពាន់ដុល្លារ , ថ្ងៃនេះស្ត្រីរូបនេះ ចេញមុខមកបំភ្លឺ និងអះអាងថា ការលើកឡើងរបស់អ្នកស្រី គឺជាការយល់ច្រឡំប៉ុណ្ណោះ។
អ្នកស្រី អ៊ឹម ស្រីទូច អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២៥ ខែកក្កដានេះ បានផ្ញើលិខិតមួយសុំឲ្យអង្គភាព Fresh News ជួយបំភ្លឺជូនសាធារណជន ពីករណីកំហុសឆ្គងរបស់ខ្លួននាពេញកន្លងមក គឺជាការយល់ច្រឡំ គឺគ្មានអ្វីពាក់ព័ន្ធនឹងប្រធានតុលាការខេត្តរតនគិរី។
សូមអានលិខិតរបស់ អ្នកស្រី អ៊ឹម ស្រីទូច ទាំងស្រុងដូចខាងក្រោម៖