(កោះកុង)៖ យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋសម្រាប់ រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ (គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧) នៅមណ្ឌលសុខភាព និងមន្ទីរបង្អែកខេត្តកោះកុង គឺករណីពិនិត្យពិគ្រោះជំងឺក្រៅ រយៈពេល៦ខែដើមឆ្នាំ២០១៧ មានចំនួនសរុប៤៧.៤២៩ករណី (ក្នុងនោះករណីថ្មីចំនួន៤៤.៤៥១ករណី) ហើយអ្នកជំងឺសម្រាប់ព្យាបាលមានចំនួន៤.២៩៤នាក់ ក្នុងអត្រាស្លាប់មាន០.៧ភាគរយ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០១៧ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង គឺករណីពិនិត្យពិគ្រោះជំងឺក្រៅ៦ខែដើមឆ្នាំ មានចំនួនសុប៤៧,២៤៩ករណី ហើយមានការគាំទ្រក្រោម គម្រោងកម្មវិធី មូលនិធិសមធម៌ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៏មានចំនួន៧.៥៣១ករណី និងទទួលការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល មានចំនួន៣.២៨៣ករណី។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបញ្ជាក់ថា អ្នកជំងឺបានសម្រាក់ព្យាបាលមានចំនួន (៤.២៩៤នាក់) ក្នុងនោះអាត្រាអ្នកស្លាប់មាន០.៧ ភាគរយ នៃចំនួនអ្នកជម្ងឺសម្រាក ព្យាបាលសរុប។ ក្នុងករណីសម្រាប់ព្យាបាលខាងលើ (៤.២៩៤នាក់) ការសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋក្រីក្រ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង រំពឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧នេះ កំណើនប្រជាពលរដ្ឋដែលចូលមកពិគ្រោះសម្រាកព្យាបាលនៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋពិតជាមានការកើនឡើងជាក់ជាពុំខានព្រោះបច្ចុប្បន្ន សេវារបស់រដ្ឋមានឧបករណ៍ទំនើប និងមានគ្រូពេទ្យឯកទេស សម្រាប់ព្យាបាលអ្នកជំងឺ ហើយម្យ៉ាងទៀត អាកប្បកិរិយារបស់គ្រូពេទ្យ ចំពោះអ្នកជំងឺក៏មានការប្រែប្រួលជាងមុន ដែលពោលគ្រូពេទ្យតែងតែយកចឹត្តទុកដាក់ និងប្រើប្រាស់សំដីសមរម្យអ្នកជំងឺ ដូចនៅមន្ទីរពេទ្យឯកជននានាដូច្នោះដែរ៕