(ភ្នំពេញ)៖ ទិញវ៉ាលីម៉ាកល្បី បញ្ចុះតម្លៃពិសេសរហូតដល់៥០ភាគរយ មកពីបណ្ដាលប្រទេស​អាមេរិក ស្វីស និង សិង្ហបុរី ហើយអ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះ គឺអតិថិជន នឹងទទួលបានការបញ្ចុះតម្លៃ​ព្រមទាំងធានាជូន ប្រើប្រាស់រយៈពេល១០ឆ្នាំផងដែរ មានលក់នៅផ្សារទំនើប AEON Mall។

ការបញ្ចុះតម្លៃនេះចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ នៅផ្សារទំនើបអ៊ីអនជាន់ផ្ទាល់ដី ជាប់ជាមួយហាង លក់វត្ថុអនុស្សាវរិយ៍ញញឹម។ វ៉ាលីដែលបញ្ចុះតម្លៃរួមមាន ម៉ាក Victorinox, Samsonite, American Tourister, Crossing, Kamiliant, Lipault។

ម៉ាកវ៉ាលីទាំងអស់នេះ សុទ្ធសឹងជាម៉ាកល្បីៗ និងមានការគាំទ្រនិងទទួលស្គាល់ពីអតិថិជនទាំងក្នុង និងក្រៅប្រទេសដោយម៉ាកនីមួយៗ មានគុណភាពល្អ និងមានការផ្តល់ជូននូវការធានាទៀតផង ហើយជាពិសេសមានម៉ូដ និងពណ៍ស្អាតៗតម្រូវតាមចំណូលចិត្ត និងស្ទាយរបស់លោកអ្នកថែមទៀតផង៕